ភ្នំពេញ: ក្រោយផ្ទុះករណីឃាតកម្មកក្រើកក្រុងភ្នំពេញកាលពីថ្ងៃ១ មីនា ឆ្នាំ២០២១រួចមក សពរបស់មេក្លោងឧក្រិដ្ឋជន ដែលមានឈ្មោះថា អុឹម សុវណ្ណរិទ្ធិ ក្រោយពីលោកអាចារ្យភ្លុកបានធ្វើការបូជារួចហើយក៏ដោយ ក៏គ្មានសូម្បីតែសាច់ញាតិដែលជាប់សាច់សាលោហិតជាមួយគ្នាម្នាក់មកទទួលនិងយកទៅធ្វើបុណ្យតាមគន្លងប្រពៃណីខ្មែរនោះ ស្រាប់តែកាលពីពេលថ្មីៗនេះ ចំបុីខ្មៅ ដែលពុកម៉ែបងប្អូនបានស្គាល់តាមរយ:ហ្វេសប៊ុក តាមរយ:វីដេអូផ្សេងៗរបស់លោកនោះ បានចេញមុខរៀបចំ ចាត់ចែងធ្វើបុណ្យសព ដោយបាននិមន្តព្រះសង្ឃ បិណ្ឌបាត បញ្ចូនកុសលដល់វិញ្ញាណក្ខន្ធនៃសពដែលបានលាចែកឋានទៅ ដោយកម្មវិធីបុណ្យប្រារព្ធនៅវត្តទឹកថ្លា។
យ៉ាងណាមិញ នៅក្នុងកិច្ចរៀបចំបុណ្យសព គេសង្កេតឃើញថាមានសប្បុរជន និងអ្នកចូលរួមជាច្រើន បានធ្វើការអុជធូប និងបួងសួងសុំឲ្យវិញ្ញាណកន្ខរបស់ឧក្រិដ្ឋជនរូបនោះ ចាប់កំណើតសាជាថ្មី និងវៀងចាកនូវការប្រព្រឹត្តអំពើខុសឆ្គងដូចជាតិនេះទៀត។ក្រោយពីបានឃើញនូវររូបភាពនៃពិធីបុណ្យសពនេះ រួចមកក៏មានមហាជនមួយចំនួនបានបញ្ចេញមតិសរសើរចំពោះទឹកចិត្តរបស់ ចំបុីខ្មៅ ជាខ្លាំងចំពោះទឹកចិត្តដ៏ល្អរបស់លោក។
គួររំលឹកផងដែរថាលោកអ៊ឹម សុវណ្ណរិទ្ធិ ដែលប្រិយមិត្តបានស្គាល់ថា ជាមេក្លោងឧក្រិដ្ឋជនម្នាក់ក្នុងករណីប្លន់ និងចាប់ជំរិតមិនបានសម្រេចនោះ ត្រូវបានកងកម្លាំងសមត្ថកិច្ចនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបាញ់សម្លាញ់ ដោយផ្អែកលើច្បាប់ការពារខ្លួន ខណ:ដែលឧក្រិដ្ឋជន បានបាញ់ស្រោចលើកម្លាំងសមត្ថកិច្ច៕
ខាងក្រោមនេះ ជាទិដ្ឋភាពនៃពិធីបុណ្យ៧ថ្ងៃរបស់លោកអុឹម សុវណ្ណរិទ្ធិ សូមទស្សនាដូចតទៅ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]