បរទេស៖ កាលពីថ្មីៗនេះ តារាសម្តែងស្រី Angelina Jolie ត្រូវបានប្រទះឃើញតាមសារធារណៈ ទៅកាន់ភោជនីយដ្ឋានមួយសម្រាប់អាហារពេលល្ងាច ជាមួយកូនស្រីពៅ Vivienne កំពុងទទួលបានការចាប់អារម្មណ៍ ជាមួយសម្រស់របស់អ្នកស្រី នៅក្រោយឆាក។

ជាមួយរូបភាពប៉ុន្មានសន្លឹកដែលគេ ប្រមាញ់បាននេះ គេសង្កេតឃើញថា អ្នកម្តាយកូន ៦ រូបនេះ បានស្លៀករ៉ូបពណ៌ស មើលទៅពិតជាទាក់ទាញជាខ្លាំង ជាពិសេសនោះសម្រស់របស់អ្នកស្រីតែម្តង ទោះបីជាក្នុងស្ថានភាព ពន្លឺមិនសូវគ្រប់គ្រាន់ ក៏មិនហាមឃាត់ នូវរូបសម្រស់ចែកចាំងបានឡើយ ជាមួយនឹងរូបថតធម្មជាតិបែបនេះ មិនមែនក្នុងស្ទូឌីយោ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ  ទោះយ៉ាងណាតារាសម្តែងស្រីដ៏ល្បី Angelina មានការងារជាច្រើនទៀតដូចជា ការសរសេរអត្ថបទទស្សនាវដ្តី ឬការសរសេរសៀវភៅធ្វើឯកសារក៏ដោយ តារាស្រីវ័យ ៤៥ ឆ្នាំរូបនេះ ឆ្លៀតពេលរៀងរាល់ចុងសប្តាហ៍ អ្នកស្រីបានចំណាយពេលដើម្បីនាំកូន ៗ ទៅទិញឥវ៉ាន់ ឬទៅភោជនីយដ្ឋានជាដើមផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

Angelina Jolie
រូបដែលគេប្រមាញ់ាបាន
រូបដែលគេប្រមាញ់ាបាន
រូបដែលគេប្រមាញ់ាបាន
រូបដែលគេប្រមាញ់ាបាន
រូបដែលគេប្រមាញ់ាបាន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]