ភ្នំពេញ៖ វីដេអូចម្រៀង «ឆ្ពោះទៅមុខរួមគ្នា» ដែលមានការចូលរួមពីសិល្បករខ្មែរជាច្រើន ទទួលបានការចូលទស្សនា ២លានដង (2 million views) ក្នុងរយៈពេលត្រឹមតែ ២៤ម៉ោង។
វីដេអូចម្រៀង (MV) បទនេះ ដែលចាក់ផ្សាយនៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ ត្រូវបានផលិតឡើងក្នុងគោលបំណង ចូលរូមបំផុសស្មារតីពលរដ្ឋកម្ពុជាគ្រប់ស្រទាប់វណ្ណៈ ឲ្យចេះជួយគ្នាទៅវិញទៅមក ជាពិសេសក្នុងអំឡុងពេលមានវិបត្តិជំងឺកូវីដ-១៩។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយសារភាពល្បីល្បាញរបស់យុទ្ធនាការ «ឆ្ពោះទៅមុខរួមគ្នា» ដែលធ្វើឡើងក្នុងគោលបំណង លើកស្ទួយសាមគ្គីភាពរបស់ពលរដ្ឋកម្ពុជាទាំងអស់ទូទាំងប្រទេស វីដេអូចម្រៀង (MV) «ឆ្ពោះទៅមុខរួមគ្នា» ទទួលបានភាពល្បីល្បាញយ៉ាងខ្លាំង ដោយមានចំនួនការចូលទស្សនាសរុបចំនួន ២លានដងបានបន្ទាប់ពី MV នេះ ត្រូវបានចេញផ្សាយនៅលើទំព័រហ្វេសប៊ុករបស់ Pleng by Smart និង Smart ព្រមទាំងទំព័រហ្វេសប៊ុកផ្សេងៗទៀតរបស់ក្រុមសិល្បករ។
លោក សុខ វិសាល ដែលជាអ្នកដឹកនាំម្នាក់ ក្នុងចំណោមអ្នកដឹកនាំផលិតវីដេអូចម្រៀងនេះ បានថ្លែងថា៖
លោកបន្ថែមថា៖
វីដេអូចម្រៀង (MV) បទ «ឆ្ពោះទៅមុខរួមគ្នា» គឺជាស្នាដៃដឹកនាំរួមគ្នាដំបូងបង្អស់របស់អ្នកដឹកនាំ ផលិតភាពយន្ត និងវីដេអូកម្សាន្តល្បីៗចំនួន ៣ នាក់រួមមាន លោក សុខ វិសាល ម្ចាស់ផលិតកម្ម KlapYahandz លោក ជុំ សុធា ជាអ្នកដឹកនាំផលិតវីដេអូសម្រាប់អាជីវកម្មល្បីៗជាច្រើននៅកម្ពុជា និងកញ្ញា រិទ្ធី លំអរពេជ្រ ដែលជាអ្នកដឹកនាំភាពយន្ត និងក៏ជាស្ថាបនិកវ័យក្មេងរបស់កម្មវិធី «បុណ្យភូមិ»។
វីដេអូបទចម្រៀងនេះ ច្រៀង និងសម្តែងរួមគ្នាដោយតារាចម្រៀង ១៣ រូបរួមមាន កេសរ , ពេជ្ជរិទ្ធ , ដេវីត , ភិរម្យ (ពីក្រុម SmallWorld SmallBand), ស៊ូលី ផេង , 4T5 , Bross La , Reezy , កញ្ចនា , វុទ្ធា , Ruthko , សេរី និង DJ Chee។
បទចម្រៀង និងវីដេអូចចម្រៀង «ឆ្ពោះទៅមុខរួមគ្នា» អាចស្វែងរកបាននៅលើទំព័រហ្វេសប៊ុក Pleng by Smart និង Pleng app និងយូធូប Smart Axiata ឬតាមរយៈតំណភ្ជាប់ (Link) នេះ៖ https://youtu.be/ValyCjdu7sk៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]