កម្សាន្ត៖ ក្រោយពីបានបញ្ចប់វិញ្ញាសារទីមួយ ដែលមានចំណងជើងថា How to get to know you in 1 minute រួចមក យើងឃើញថា មានបេក្ខជនចំនួន ១៥ រូប ត្រូវបានគណៈកម្មការ Miss Grand International ជ្រើសរើសដើម្បីទៅប្រកួតក្នុងវគ្គបន្តទៀត ក្នុងនោះដែរ មាន បេក្ខជនបវរកញ្ញាប្រាំរូប ដែលស្ថិតក្នុងបញ្ជី Lucky Draw ឬចាប់ឆ្នោត មានដូចជា បវរកញ្ញា កូសូវ៉ូ អង់គ្លេស ជប៉ុន ព័រតូរីកូ និង មីយ៉ាន់ម៉ា។
ដោយ បវរកញ្ញាឯក Miss Grand Cambodia កញ្ញា លីវ ជាលី បានជាប់ក្នុងវគ្គបន្ត ដោយ បវរកញ្ញារូប ស្ថិតក្នុងកំពូលតារាង ដោយឈរនៅលេខរៀងទី៣ បន្ទាប់ពី បវរកញ្ញាហ្វីលីពីន និង ឥណ្ឌូនេស៊ី តាមរយៈការបោះឆ្នោត ដោយគ្រាន់តែធ្វើការចុច Like និង Share នៅលើឆាណែលយូធូប កាលពីម្សិលមិញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ផងដែរ ចំពោះបេក្ខជនដែលជាប់ក្នុងវគ្គនេះ នឹងបន្តទៅវគ្គបន្តទៀត ដោយតម្រូវឱ្យបេក្ខជនទាំងអស់ គ្រងឈុតសម្លៀកបំពាក់បែបប្រពៃណីទំនៀមទម្លាប់ថៃ ទាំងអស់៕
ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]