ហ្វីលីពីន៖ អ្នកនិយមលេងអ៉ីនធឺណែតជាច្រើន បាននឹងកំពុងជក់ចិត្តនឹងពេលវេលាដ៏គួរឱ្យស្រឡាញ់ របស់តារាសម្តែងប្រុសហ្វីលីពីន Dingdong Dantes ជាមួយកូនស្រីរបស់លោក ជាមួយរូបភាពដែលតារាប្រុសនេះបានបង្ហោះ 

យោងទៅតាម រូបភាពចុងក្រោយរបស់តារាសម្តែងប្រុសរូបនេះ ដែលទើបតែចែករំលែកលើបណ្តាញសង្គមថ្មីៗនេះ ជាមួយកូនស្រីរបស់លោក ខណៈដែលជាកូនស្រីច្បង បានជួយឪពុករបស់នាងកោរពុកមាត់ និងពុកចង្ការ យ៉ាងប្រុងប្រយ័ត្ន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទោះបីទើបតែមានអាយុត្រឹម ៥ ឆ្នាំក៏ពិតមែន តែក្មេងស្រីតូចគួរឲ្យស្រលាញ់ម្នាក់នេះ ពូកែណាស់ ហើយចេះមើលថែឪពុករបស់នាងបានយ៉ាងល្អ ដែលបានកាន់ម៉ាស៊ីនកោរសក់យ៉ាងស្ទាត់ជំនាញ ជាមួយទឹកមុខយកចិត្តទុកដាក់ជាខ្លាំង នៅពេលជួយឪពុករបស់នាង បានធ្វើឱ្យអ្នកគាំទ្រពេញចិត្ត ក្នុងរូបភាពបែបនេះ។

លើសពីនេះទៅទៀតមនុស្សជាច្រើនបានកោតសរសើរ ដល់កូនស្រី Marian នៅពេលដែលនាងមានភាពប៉ិនប្រសប់ និងប្រុងប្រយ័ត្នខ្ពស់បែបនេះ។ មិនត្រឹមតែមានទឹកមុខស្រស់ស្អាត និងគួរឱ្យស្រឡាញ់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្មេងដែលចេះយល់អាសារអ្នកដទៃទៀតផង។ វាហាក់បីដូចជា គូស្វាមីភរិយាដ៏ស្រស់ស្អាតបំផុតនៅប្រទេសហ្វីលីពីន បានអប់រំកូនស្រីរបស់ពួកគេបានយ៉ាងល្ អដែលធ្វើឱ្យនាងមានបុគ្គលិកលក្ខណៈគួរឱ្យស្រឡាញ់បែបនេះ៕

សូមទស្សនារូបភាពខាងក្រោម៖ 

  កូនស្រី Marian
Marian និង កូនស្រី
Dingdong និង កូនស្រី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]