រាជធានីភ្នំពេញ៖ ពិតណាស់ ផ្ទះ និងហាងជុំវិញ រតនាផ្លាហ្សា ត្រូវបានបិទ ក្រោយរកឃើញ ពាក់ព័ន្ធនឹងអ្នកឆ្លងជំងឺកូវីដ១៩ នៅថ្ងៃទី ០៤ មីនា ឆ្នាំ២០២១

គួរបញ្ជាក់ផងដែរថា ផ្ទះ និងហាងមួយចំនួន ត្រូវបិទជាបណ្តើរៗ បន្ទាប់ពី រកឃើញថា​ជនជាតិ ២នាក់ ដែលមានផ្ទុកជំងឺកូវីដ ធ្លាប់បានទៅព្យាបាលជំងឺ នៅបន្ទប់ពិគ្រោះជំងឺទូទៅមួយ កាលពីថ្ងៃទី ០៣ មីនា ឆ្នាំ២០២១។ លើសពីនេះទៅទៀត បន្ទាប់ពីទទួលបានដំណឹងនេះភ្លាម នៅថ្ងៃទី ០៤ មីនា ឆ្នាំ២០២១នេះ គ្រូពេទ្យ ក៏បានឲ្យប្រជាជននៅក្នុងផ្ទះរបស់ខ្លួន រងចាំការយកសំណាកទៅធ្វើតេស្ត ព្រមទាំងបានធ្វើ ការហ៊ុមព័ន្ធតំបន់នោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបន្ថែមថា ផ្ទះ២ល្វែង គឺលេខ ២៧ និង២៩ ផ្លូវ​ជឺ​វែ​ល ជាបន្ទាប់ពិគ្រោះជំងឺទូទៅ និងជាឧសថស្ថានរងនោះ ត្រូវបានអាជ្ញាធរនិង សមត្ថកិច្ចបិទទ្វារទុកមនុស្សចំនួន ៦នាក់ ដើម្បីធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ រកចាំលទ្ធផលការធ្វើតេស្ត។

ទន្ទឹមនឹងនេះ ក្រោយពេលផ្ទុះករណីពាក់ព័ន្ធនឹង អ្នកឆ្លងជំងឺកូវីដនេះរួច ទិដ្ឋភាពនៅទីនោះ ប្រែផ្លាស់ខុសស្រឡះពីសព្វដង ដោយធ្លាប់តែមានហាងបើករកស៊ី និងមានមនុស្សចេញចូលកុះករ ទៅជាស្ងាត់ជ្រងំ មិនតែប៉ុណ្ណោះ​ ហាងមួយចំនួន ត្រូវបានបិទថែមទៀត៕

បើចង់ដឹងឲ្យកាន់តែច្បាស់នោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]