ភ្នំពេញ: កាលពីយប់ម្សិលមិញនេះ ពោលគឺកាលពីយប់ថ្ងៃទី៦ មីនា ឆ្នាំ២០២១ កន្លងទៅថ្មីៗ នៅក្នុងសារសំឡេងបន្ទាន់ថ្លែងមានប្រសាសន៍ប្រាប់ដល់មន្រ្តីថ្នាក់ដឹកនាំក្រោមបង្គាប់គ្រប់លំដាប់ថ្នាក់ ជាពិសេសគណ:កម្មាការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងអង្គភាពពាក់ព័ន្ធនានា សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញបទបញ្ជាបន្ទាន់មួយដាច់ណាត់ឲ្យមានការរៀបចំអតីត សណ្ឋាគារអាំងទែកុងទីណង់តាល់ ជាកន្លែងព្យាបាលជំងឺកូវីដ១៩ ដោយធ្វើការផ្លាស់ប្តូរពីមណ្ឌលចត្តាឡឺស័ក និងសម្រាលព្យាបាលនៅព្រែកព្នៅ មកកាន់សណ្ឋាគារអាំងទែកុងទីណង់តាល់វិញ។
នៅក្នុងសារសម្លេងបន្ទាន់របស់សម្តេច បានសម្តែងទឹកចិត្តបារម្ភជាខ្លាំង បន្ទាប់ពីបានឮដំណឹងថាប្រជាពលរដ្ឋជាច្រើនបានសម្តែងការមិនពេញចិត្ត ចំពោះមណ្ឌលចត្តាឡឺស័កព្រែកព្នៅ ដែលមិនមានផាកសុខភាព និងសមស្របតាមស្តង់ដារ បទដ្ឋានសុខាភិបាលសុខភាពនោះឡើយ។ ភ្លាមៗនោះសម្តេច ក៏ថ្លែងមានប្រសាសន៍បន្ថែមទៀតផងដែរថា លោកពិតជាមានការស្លុតចិត្តជាខ្លាំង ក្រោយពេលបានទទួលដំណឹងថា មណ្ឌលព្រែកព្នៅ មិនមែនជាកន្លែងព្យាបាលទេ គឺជាកន្លែងដែលអ្នកមិនឈឺ យកទៅកន្លែងហ្នឹងគឺដឹងតែឈឺតែម្តង៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]