កម្សាន្ត៖ ផ្លែស្វាយ ក៏អាចចាត់ទុកថាជាបង្អែមមួយប្រភេទដែរ ស្វាយចាស់អាចយកធ្វើជា ដំណាប់ ស្វាយទុំធ្វើផែនឬបរិភោគជាមួយបាយដំណើបស្រូបទឹកខ្ទះ។ បង្អែមដែលថ្មីនោះគឺ បង្អែមស្វាយខ្ទិះ ជាបង្អែមដែលមានគ្រឿងផ្សំតែ៤មុខប៉ុណ្ណោះ វាជាបង្អែមមួយមុខដែលជនជាតិថៃនិយមធ្វើបរិភោគនៅរដូវស្វាយផងដែរ។ វាមានរសជាតិខ្ទិះ រួមជាមួយនឹងរសជាតិផ្អែមរបស់ស្វាយទៀតធ្វើឲ្យបង្អែមនេះពិសេសឆ្ងាញ់ជាប់ចិត្ត។ យោងតាមមេផ្ទះដែលធ្លាប់បានធ្វើបង្អែមស្វាយខ្ទិះ គេអនុវត្តតាមរបៀបដូចខាងក្រោម៖
គ្រឿងផ្សំ៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. ស្វាយទុំ ៥ផ្លែ
២. គ្រាប់សាគូ ១កូនចានចង្កឹះ
៣. ទឹកដោះគោខាប់ កន្លះកូនចានចង្កឹះ
៤. ខ្ទិះដូង ១កូនចានចង្កឹះ
របៀបធ្វើ៖
១. គ្រាប់សាគូ ដាក់ទឹកចំនួន៦កូនចានចង្កឹះចូលក្នុងឆ្នាំង ដាំឲ្យពុះហើយចាក់គ្រាប់សាគូចូល បន្ថយភ្លើងត្រឹមពាក់កណ្ដាល កូរវារយៈពេល១០ដើម្បីកុំអោយស្អិតជាប់គ្នា។ បន្ទាប់ពី១០នាទីហើយ បិទភ្លើងហើយទុករយៈពេល៣នាទី រួចស្រង់គ្រាប់សាគូចាក់ចូលក្នុងទឺកត្រជាក់សិន។
២. ចិតសំបកស្វាយទាំងអស់ដែលហាន់ជាដុំតូចល្មម ហើយយកទៅក្រឡុកក្នុងម៉ាស៊ីនកិនទឹកក្រឡុក (ទុកស្វាយខ្លះសម្រាប់ដាក់ជាមួយបង្អែម) ដាក់ទឹកខ្ទិះ ទឹកដោះគោខាប់ចូល បន្ទាប់មកក្រឡុកឲ្យម៉ត់។
៣. ដួសគ្រាប់សាគូដាក់ចូលក្នុងចានឬកែវដែលយើងត្រៀមទុកបរិភោគតាមចំនួនដែលចូលចិត្ត ហើយចាក់ស្វាយដែលម៉ត់នោះចូល និងដាក់ផ្លែស្វាយទុំដែលចិតទុកនោះពីលើ ញុំាជាមួយគ្នា ឬយើងអាចយកបង្អែមដែលនៅមិនទាន់បរិភោគដាក់ចូលក្នុងទូរទឹកកកទុកសម្រាប់ពេលក្រោយក៏បាន៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]