អាមេរិក៖ ត្រឹមតែប៉ុន្មានសប្ដាហ៍បន្ទាប់ពីក្លាយជាមនុស្សដំបូងគេ ដែលដើរនៅលើឋានព្រះចន្ទ អវកាសយានិករបស់អង្គការណាសា លោក Neil Armstrong បានប្រារព្ធពិធីខួបកំណើតគម្រប់៣៩ឆ្នាំរបស់គាត់ នៅកន្លែងធ្វើចត្តាឡីស័ក។ លោក Armstrong ក៏មិនរំពឹងថា នឹងមានពិធីខួបកំណើតនៅថ្ងៃទី៥ ខែសីហានោះទេ។ រូបលោករួមជាមួយមិត្តរួមក្រុមអវកាសយានិក លោក Michael Collins និង Edwin "Buzz" Aldrin បានចំណាយពេល២១ថ្ងៃក្នុងការធ្វើចត្តាឡីស័ក បន្ទាប់ពីបេសកកម្មជាប្រវត្តិសាស្ត្ររបស់ពួកគាត់ទៅកាន់ឋានព្រះចន្ទ បណ្ដាលមកពីការប៉ះពាល់ជាមួយអង្គធាតុដែលមាននៅលើឋានព្រះចន្ទ។
មូលហេតុនៃការប្រុងប្រយ័ត្ននោះ គឺមានពីរ។ អវកាសយានិកអាចត្រូវបានប៉ះពាល់នឹងបាក់តេរីគ្រោះថ្នាក់ ឬធាតុដែលមិនស្គាល់ផ្សេងទៀត។ បេសកកម្មនេះគឺជាលើកទីមួយ ដែលមនុស្សបានធ្វើអន្តរកម្មជាមួយផ្ទៃ នៅលើទីតាំងខាងក្រៅភពផែនដី។ ក្រុមគ្រូពេទ្យបានឃ្លាំមើលយ៉ាងហ្មត់ចត់ទៅលើអវកាសយានិក ខណៈក្រុមការងារនៅដាច់ដោយឡែកមួយទៀត ត្រូវបានធ្វើតេស្ដនិងសិក្សាអំពីថ្មនិងធូលីដែលបាននាំយកពីឋានព្រះចន្ទ ដោយអវកាសយានិក។ មិនតែប៉ុណ្ណោះ គេមានគោលបំណងរក្សាការពារសរីរាង្គមានជីវិតណាមួយ ដែលអាចពាំនាំពីឋានព្រះចន្ទ នៅក្នុងសំណាកផ្សេងៗ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការធ្វើចត្តាឡីស័ករយៈពេល២១ថ្ងៃរបស់អវកាសយានិក ត្រូវបានចាប់ផ្ដើមជាផ្លូវការ នៅពេលគម្របយានចុះចត Eagle lunar lander ត្រូវបានបិទ នៅថ្ងៃទី២១ ខែកក្កដា មុនលោក Aldrin និង Armstrong មកជុំគ្នាជាមួយលោក Collins នៅក្នុងម៉ូឌុល Columbia ផ្នែករបស់យាន ដែលនឹងហោះជុំវិញឋានព្រះចន្ទ និងចាប់ផ្ដើមធ្វើដំណើររយៈពេល៣ថ្ងៃ ត្រឡប់មកកាន់ផែនដីវិញ។
វិធានការទប់ស្កាត់នៃការចម្លងរោគពេលត្រឡប់មកវិញ
ឬការពាំនាំយកបាក់តេរីឬភ្នាក់ងារបង្ករោគនានាដែលមិនចង់បាន ពីឋានព្រះចន្ទ
គឺជាក្ដីកង្វល់ដ៏ធំ
ហើយការគិតគូរត្រូវបានធ្វើឡើងគ្រប់ដំណាក់កាលនៃបេសកកម្មអាប៉ូឡូ១១។ ការទុកដាក់អង្គធាតុពីឋានព្រះចន្ទត្រូវបានធ្វើឡើងយ៉ាងហ្មត់ចត់
ប៉ុន្តែក៏ត្រូវការពារវាពីផលប៉ះពាល់ដល់បរិស្ថាន នៅលើផែនដីដែរ។
សំណាកពីឋានព្រះចន្ទត្រូវបានរុំខ្ចប់ ហើយអវកាសយានិកត្រូវធ្វើចត្តាឡីស័ករយៈពេល២១ថ្ងៃ
ដោយផ្អែកលើការយល់ដឹងពីរយៈពេលដែលរោគសញ្ញាអាចនឹងលេចឡើង នៅពេលមនុស្សជាប់ពាក់ព័ន្ធជាមួយនឹងមេរោគ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]