ថៃ ៖ ពិតណាស់ តារាសម្តែងស្រីល្បី Butter Chotika ហៅ Noey បានរៀបការជាមួយនឹងស្វាមីខ្លួន លោក Arm Chansiri តាំងពីឆ្នាំ ២០០៩ បើគិតមកដល់សព្វថ្ងៃនេះ គឺមានរយៈពេល ១២ឆ្នាំហើយ លើសពីនេះទៅទៀត ពួកគេក៏បានបង្កើតគ្រួសារតូចមួយ ដោយមានវត្តមានរបស់កូនប្រុស ស្រី ២នាក់ថែមទៀត។

ពិតណាស់ ក្នុងខួបអាពាហ៍ពិពាហ៍លើកទី ១២នេះ គេឃើញអ្នកទាំងពីរ ទៅផ្អែមល្អែមជាមួយគ្នា មើលទៅហាក់បីដូចស្វាមីភរិយាទើបនឹងរៀបការហើយ នៅលើទន្លេ ចៅព្រះយ៉ា ដោយគ្មានវត្តមានកូនៗឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ថា ទោះបីជារៀបការក្លាយជាប្តីប្រពន្ធ ១២ឆ្នាំហើយក៏ពិតមែន ហើយមានកិច្ចការត្រូវមើលតែកូនតូច មុខរបររកស៊ី ការងារសិល្បៈ ជាច្រើនក៏ពិតមែន តែតារាស្រីរូបនេះ នៅតែអាចមានពេលមករក្សាទំនាក់ទំនងស្នេហារបស់ខ្លួន និងស្វាមី ឲ្យនៅតែស្អិតរមួត ដូចទើបនឹងរៀបការថ្មីថ្មោងបាន មិនតែប៉ុណ្ណោះ អ្វីដែលកាន់តែពិសេស ដែលធ្វើឲ្យអ្នកគាំទ្រ ច្រណែននោះគឺ គេឃើញស្វាមី Noey អោបថើបភរិយារបស់ខ្លួន ដែលពោរពេញដោយក្តីស្រលាញ់យ៉ាងខ្លាំង ៕

បើចង់ដឹងឲ្យកាន់តែច្បាស់នោះ តោះទៅមើលរូបភាពខាងក្រោម​ ៖

Noey និងស្វាមី កូនៗ
Noey និងស្វាមី កូនៗ
Noey និងស្វាមី
Noey និងស្វាមី កូនៗ
Noey
Noey និងស្វាមី
Noey និងស្វាមី
Noey និងស្វាមី
Noey និងស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]