រាជធានីភ្នំពេញ ៖ ពិតណាស់ ដូចយើងបានឃើញតាមរយៈបណ្តាញសង្គមហ្វេសប៊ុក រួចមកហើយ នូវវីដេអូកំប្លែងៗខ្លីៗព្រមទាំងមានបង្កប់នូវតថភាពក្នុងសង្គម ដែលធ្វើឲ្យអ្នកទស្សនា ផ្ទុះសំណើច មិនចេះរីងស្ងួត នោះគឺ វីដេអូកំប្លែង របស់ តារាកំប្លែងស្រី Ana ជាមួយនឹងអ្នកម្តាយខ្លួន។

គួរបញ្ជាក់ផងដែរថា តាមរយៈការសម្ភាសពី រឿងរ៉ាវក្នុងជីវិតរបស់ Ana ក្នុងកម្មវិធី Laugh And Love Talk Show បានបង្ហាញពីជីវិត ដែលបានហែលឆ្លងខណៈពេលខ្លួន នៅមិនទាន់ល្បី ហើយមានប្រាក់ចំណូលតិចតួចសម្រាប់ការផ្គត់ផ្គង់ជីវភាពថែមទៀតនោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ Ana ផ្ទាល់បានប្រាប់ឲ្យសាធារណជនទាំងអស់ដឹងថា ទម្រាំតែទទួលអ្វីដែល មានដូចសព្វថ្ងៃ មានមនុស្សមិនតិចទេ ដែលបានបង្អាក់បង្អន់ខ្លួន ដែលជាដំបូង ខ្លួនត្រឹមតែថតវីដេអូខ្លីៗកំប្លែងៗ ក្នុងន័យផ្សាយពាណិជ្ជកម្ម ការរកស៊ីលក់ឃ្មុំរបស់ខ្លួនតែប៉ុណ្ណោះ ជាមួយគ្នានោះ រូបនាង ក៏ទទួលបាន ការបញ្ចេញមតិមិនល្អពេលដែលខ្លួនបានយកម្តាយមកសម្តែងជាមួយខ្លួន ក្នុងភាពឡេះឡោះ ហាក់បីដូចជា មិនសាកសម ស្របពេលដែល ម្តាយ ឪពុក និងរូបនាង សុទ្ធតែជាអ្នកធ្វើការទាំងអស់គ្នា។ លើសពីនេះទៅទៀត រូបនាងក៏ធ្លាប់បានទទួលការវាយប្រហារតាមរយៈ ការបញ្ចេញមតិលើបណ្តាញសង្គម ដែលស្ទើរតែធ្វើឲ្យអ្នកម្តាយខ្លួនបញ្ឈប់ការសម្តែងថែមទៀតផង៕

បើចង់ដឹងឲ្យកាន់តែច្បាស់នោះ តោះទៅមើលរូបភាពនិងវីដេអូខាងក្រោម ៖

Ana 
Ana
Ana
Ana 
អ្នកម្តាយរបស់ Ana
Ana និងអ្នកម្តាយ
Ana និងអ្នកម្តាយ
លោកឪពុក អ្នកម្តាយរបស់ តារាកំប្លែង Ana
លោកឪពុក អ្នកម្តាយរបស់ តារាកំប្លែង Ana
រូបភាព
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]