រាជធានីភ្នំពេញ:យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលស្តីពីករណីវិជ្ជមានវីរុសកូវីដ១៩ប្រចាំថ្ងៃទី៦ ខែមីនា កាលពីម្សិលមិញនេះ បានបង្ហាញពីតួលេខនៃអ្នកឆ្លងចំនួន៣៤នាក់ និងករណីជាស្បះស្បើយចំនួន១៩នាក់។
នៅក្នុងចំណោមនៃករណីឆ្លងថ្មីប្រចាំថ្ងៃទី៦ មីនា កន្លងទៅនេះ ក្រសូងក៏បានរកឃើញករណីឆ្លងថ្មីចូលទៅដល់ខេត្តចំនួនពីរ ដែលក្នុងនោះរូមមាន ស្រ្តីជនជាតិខ្មែរម្នាក់ មានអាយុ ១៦ឆ្នាំ មានអាស័យដ្ឋាននៅក្នុងឃុំទ្រាល ស្រុកតាំងគោក ខេត្តកំពង់ធំ និងម្នាក់ទៀតជាបរុសជនជាតិខ្មែរអាយុ ៥០ឆ្នាំ ដែលមានទីលំនៅបច្ចុប្បន្នស្នាក់នៅក្នុង ភូមិ៣ ឃុំព្រែកខ្សាច់ ស្រុកពាមរក៍ ខេត្តព្រៃវែង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
យ៉ាងណាមិញប្រការដែលគួរឲ្យកត់សម្គាល់ក្រោយពីក្រុមគ្រូពេទ្យជំនាញបានសាកសួរពីមូលហេតុ ក៏ដូចជាអ្នកដែលជាប់ពាក់ព័ន្ធ ព្រមទាំងទីកន្លែងនានាពីសំណាក់អ្នកជំងឺទាំងពីរនោះ បុរសជនជាតិខ្មែរវ័យ៥០ឆ្នាំបានប្រាប់យ៉ាងដូច្នេះថា រហូតមកដល់ថ្ងៃនេះ សូម្បីតែគាត់កើត ក៏មិនដឹងថា ឆ្លងពីណាមកនោះទេ!

ចំណែកឯស្រ្តីជនជាតិខ្មែរវ័យ១៦ឆ្នាំ បានប្រាប់យ៉ាងដូច្នេះថា:
ក្រោយពេលដឹកគាត់ទៅព្យាបាលនៅមន្ទីរពេទ្យតាមមូលដ្ឋានរៀងៗខ្លូនកាលពីយប់មិញរួចមក នៅពេលនេះអាជ្ញាធរកំពុងធ្វើការងារយ៉ាងសកម្មដើម្បីប្រមែប្រមូលអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោលយកទៅធ្វើចត្តាឡីស័កហើយ៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]