ភ្នំពេញ៖ ពេលនេះអ្នកប្រើស្មាតហ្វូន Samsung កាន់តែត្រូវប៉ាន់ហើយ គឺអ៊េមម៉ង។ ដូចដឹងស្រាប់ហើយថា ក្នុងពេលបច្ចុប្បន្ននេះ ស្មាតហ្វូនដែលបំពាក់ 5G គឺមានតម្លៃមិនធូរឡើយ បើធៀបនឹងក្រុមហ៊ុនផលិតផលស្មាតហ្វូនក្នុងទីផ្សារកម្ពុជាយើង ខ្លះ ៤០០ដុល្លារ ជាង ខ្លះ ៥០០ដុល្លារ ជាង បើនិយាយពីស៊េរី Flagship វិញ គឺមានខ្លះតម្លៃច្រើនជាងនេះ ២ ទៅ ៣ ដង ឯណោះ។
ប៉ុន្តែឥឡូវនេះ ក្រុមហ៊ុន សាមសុង បានធ្វើឱ្យអតិថិជនក្នុងប្រទេសកម្ពុជាយើងទាំងអស់មានការភ្ញាក់ផ្អើល រីករាយ និងរំភើបកាន់តែខ្លាំង ដោយធ្វើការដាក់លក់ជាផ្លូវការនូវស្មាតហ្វូនស៊េរី A Samsung Galaxy A32 ក្នុងតម្លៃ ២៩៩ដុល្លារ និង Galaxy A32 សេវា 5G ក្នុងតម្លៃត្រឹមតែ ៣០៩ដុល្លារ ប៉ុណ្ណោះ។ ហើយអ្វីដែលពិសេសលើសហ្នឹងទៀតនោះ គឺបំពាក់នូវមុខងារក៏ដូចបច្ចេកវិទ្យាទំនើបម៉ាកប់ ម៉ាអ៊េម ម៉ាពេញចិត្តថែមទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សSamsung Galaxy A32 និង Galaxy A32 សេវា 5G ដែលដាក់លក់ផ្លូវការពេលនេះ គឺមានតម្លៃសមរម្យជាងគេក្នុងទីផ្សារនៃស្មាតហ្វូន ដែលបំពាក់សេវា 5G ទាំងអស់ក្នុងប្រទេសកម្ពុជា។ និយាយឱ្យស្រួលយល់ទៅ គឺមានលក្ខណៈ និងគុណភាពល្អជាងគេច្រើនណាស់ ដូចជា អេក្រង់ Super AMOLED , ថាមពលថ្មធំ 5,000 mAh, និងកាមេរ៉ាថតច្បាស់ម៉ាពេញចិត្តផងដែរ។
ខាងក្រោមនេះគឺជា Specs , មុខងារពិសេស, និងបច្ចេកវិទ្យាស្មាតហ្វូនចុងក្រោយ៖
* Samsung Galaxy A32 5G
- អេក្រង់៖ 6.5”, HD+ TFT, Infinity-V Display
- កាមេរ៉ាមុខ៖ 13 MP
- កាមេរ៉ាក្រោយ៖ 48 MP + 8 MP + 5 MP + 2 MP
- អង្គចងចាំ / ផ្ទុក៖ 8GB / 128GB (ថែមក្រៅបានរហូតដល់ 1TB)
- ល្បឿនដំណើរការ៖ MTK D720
- ប្រព័ន្ធដំណើរការ៖ 5G
- មុខងារផ្សេងៗ៖ ស្កេនខ្ចៅដៃចំហៀងទូរស័ព្ទដោះសោរ
-ថាមពលថ្ម 5,000 mAh ជាមួយមុខងារសាកថ្មលឿនកម្លាំងដល់ទៅ 15W
- ពណ៌ 4 ជម្រើស៖ ស ខៀវ ខ្មៅ ស្វាយ
- តម្លៃ៖ ៣០៩ដុល្លារ
* Samsung Galaxy A32
- អេក្រង់៖ 6.4”, FHD+ Super AMOLED 90Hz, Infinity-U Display
- កាមេរ៉ាមុខ៖ 20 MP
- កាមេរ៉ាក្រោយ៖ 64 MP + 8 MP + 5 MP + 5 MP
- អង្គចងចាំ / ផ្ទុក៖ 8GB / 128GB (ថែមក្រៅបានរហូតដល់ 1TB)
- ល្បឿនដំណើរការ៖ Helio G80
- មុខងារផ្សេងៗ៖ ស្កេនខ្ចៅដៃលើអេក្រង់ដោះសោ
-ថាមពលថ្ម៖ 5,000mAh ជាមួយមុខងារសាកថ្មលឿនកម្លាំងដល់ទៅ 15W…!!
- ពណ៌ 4 ជម្រើស៖ ស ខៀវ ខ្មៅ ស្វាយ
- តម្លៃ៖ ២៩៩ដុល្លារ
គិតទៅចង់បានអេក្រង់ធំភ្លឺច្បាស់ កាមេរ៉ាថតស្អាត ថ្មធំកាន់បានយូរ សេវាដើរលឿន ម៉ាស៊ីនខ្លាំង និងមានតម្លៃសមរម្យ គឺថា Samsung អាចធ្វើបាន និងផ្តល់ជូនម៉ាពេញចិត្តម៉ង។ សាមសុង ជាទីទុកចិត្តបំផុត។
សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចអញ្ជើញទៅធ្វើតេស្តដោយផ្ទាល់ ឬធ្វើការសាកសួរនៅតាមហាងដេប៉ូចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏ធ្វើការទំនាក់ទំនងសេវាបម្រើអតិថិជនតាមរយៈលេខទូរស័ព្ទឥតគិតថ្លៃ៖ 1800-203232៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]