រាជធានីភ្នំពេញ ៖ ពិតណាស់ តារាសម្តែងស្រីជើងចាស់ អ្នកនាង អម្ពរ ទេវី ទោះបីជា មានកូនហើយក្តី អាយុរាងជ្រេបន្តិចមែន តែសម្រស់ហាក់បីដូចជាមិនប្រែប្រួលអ្វីទាល់តែសោះ នៅតែរក្សាបាននូវទឹកមុខសែនប្រជាប្រិយ និងនៅតែអាចរក្សាបាន ភាពប្រជាប្រិយរបស់ខ្លួន បានមកដល់សព្វថ្ងៃ ថ្វីបើបានចាកចេញពីមាតុភូមិ ហើយបានកសាងគ្រួសារថ្មី លើទឹកដី សហរដ្ឋអាមេរិចយ៉ាងនោះក្តី។
ទន្ទឹមនឹងនេះ មួយរយៈចុងក្រោយ ស្រាប់តែលេចឮដំណឹង ការវិលត្រលប់របស់តារាសម្តែងជើងចាស់ម្នាក់នេះ មកសម្តែងក្នុងវិស័យភាពយន្តខ្មែរ ដែលដំណឹងនេះ ត្រូវបានគេដឹងថា បានលេចចេញពីវង់សិល្បៈខ្មែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ថា បន្ទាប់ពីបានដឹងរឿងនេះហើយ ប្រភពជិតស្និទ្ធរបស់ តារាជើងចាស់រូបនេះ បានអះអាងបញ្ជាក់យ៉ាងច្បាស់ថា ព័ត៌មាននេះមិនពិតនោះទេ ព្រោះ អ្នកនាង អម្ពរ ទេវី នៅមិនទាន់មានគម្រោង នឹងវិលត្រលប់ទៅមាតុភូមិនៅឡើយទេ នេះក៏ព្រោះតែ ការរីករាលដាលនៃជំងឺកូវីដ១៩ ជាហេតុធ្វើឲ្យខ្លួននឹង ចំណាយពេលតិចតួចណាស់ក្នុងការដើរកម្សាន្តនៅកម្ពុជា ព្រោះត្រូវធ្វើចត្តាឡីស័ក ទៅ១៤ថ្ងៃ និងមក១៤ថ្ងៃទៀត ម៉្យាងទៀត ការដាក់ច្បាប់មកលេងមាតុភូមិម្តងៗ បានយ៉ាងច្រើនណាស់ គឺ១ខែ ដូចនេះហើយ ទើបធ្វើឲ្យតារាស្រីរូបនេះ ត្រូវលុបចោលគម្រោងនេះ៕
បើចង់ដឹងឲ្យកាន់តែច្បាស់នោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]