បរទេស៖ មុខងារថ្មីមួយនៅក្នុង iOS 14.5 beta នឹងធ្វើការព្រមានអ្នកប្រើប្រាស់ Apple នៅពេលដែលវត្ថុអ្វីមួយដែលនៅជាប់ខ្លួនពួកគេ កំពុងត្រូវបានគេលួច track តាមរយៈកម្មវិធី Find My app។ កម្មវិធី Find My app មាននៅលើ iPhone, iPad, Apple Watch និង Mac។

Setting មួយនេះត្រូវបានគេស្គាល់ថាជា Item Safety Alerts គឺវាការពារការប៉ុនប៉ងលួច track តាមរយៈ AirTags នេះបើយោងតាម iOS developer និងអ្នកសរសេរប្លុក Apple លោក Benjamin Mayo។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Mayo បានសរសេរថា៖ «ប្រសិនបើនរណាម្នាក់លាក់ tag នៅក្នុងអីវ៉ាន់របស់អ្នកដោយសម្ងាត់នោះ ទូរសព្ទរបស់អ្នកនឹងចាប់វាបាន ហើយនឹងព្រមានអ្នកអំពីវា។» 

Tweet

អ្នកប្រើប្រាស់ដែលជ្រើសរើសបិទ setting នេះនឹងត្រូវបានផ្តល់ការព្រមានថា អ្នកផ្សេងនឹងអាចមើលឃើញទីតាំងរបស់ពួកគេ ហើយពួកគេនឹងលែងទទួលបាន notifications នៅពេលដែលវត្ថុមិនស្គាល់ណាមួយត្រូវបានរកឃើញថាកំពុងនៅជាមួយពួកគេ។  

ទោះបីជាមិនទាន់ចេញជាផ្លូវការក៏ដោយ ក៏ AirTags ត្រូវបានលេចពាក្យចចាមអារ៉ាមថាកំពុងស្ថិតក្នុងការអភិវឌ្ឍដោយ Apple យ៉ាងហោចណាស់ចាប់តាំងពីខែមេសា ឆ្នាំ2019មក។ យោងតាមរបាយការណ៍ AirTags ដែលមានរហស្សនាមថា "B389" គឺជាឧបករណ៍ដែលមានទំហំតូចដូចបណ្តោងសោរ ដែលអាចដាក់ភ្ជាប់ជាមួយរបស់របរប្រើប្រាស់ប្រចាំថ្ងៃបាន។ 

ប្រសិនបើរបស់ដែលភ្ជាប់ជាមួយ AirTag ត្រូវបានបាត់ អ្នកប្រើ Apple អាចរាយការណ៍ដាក់វានៅក្នុង Lost Mode បាន។ បន្ទាប់មកប្រសិនបើអ្នកប្រើ ‌iPhone ផ្សេងទៀតរកឃើញរបស់ដែលបាត់នោះ ពួកគេនឹងអាចមើលឃើញព័ត៌មានទំនាក់ទំនងរបស់ម្ចាស់របស់ ហើយអាចទាក់ទងទៅម្ចាស់របស់តាមលេខទូរសព្ទ ឬសារបាន៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]