ថៃ៖ ពិតណាស់ ប្រិយមិត្តអ្នកគាំទ្រប្រាកដជាបានស្គាល់ច្បាស់មកហើយពីតារាសម្ដែងស្រី ដ៏មានប្រជាប្រិយ និងមានភាពល្បីល្បាញ ព្រមទាំងមានទេពកោសល្យប៉ិនប្រសប់ក្នុងការសម្ដែងផងនោះគឺ អ្នកនាង Mew nittha។
ជាក់ស្ដែង តារាស្រីរូបនេះផងដែរបានទើបរៀបការ អស់រយៈពេលមួយឆ្នាំកន្លងទៅជាមួយនឹង ហាយសូល្បីឈ្មោះម្នាក់នៅក្នុងប្រទេសថៃផងនោះ ថ្មីៗនេះ ដោយយោងតាមបទសម្ភាសន៍របស់នាង តារាដែលមានប្រជាប្រិយភាពរូបនេះបានបង្ហាញថា នាងនិងស្វាមីកំពុងចង់បានកូន។ អ្នកនាងបានបន្ថែមថា ក្រោយមកនាងក៏ពិភាក្សាជាមួយវេជ្ជបណ្ឌិតអំពីការមានកូននេះ កំពូលតារាសម្តែងរូបនេះ និយាយថានាងចង់បានកូន ២ នាក់ ប្រុសម្នាក់ និងស្រីម្នាក់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅក្នុងបទសម្ភាសន៍នាងក៏បានបន្ថែម ថារឿងថ្មីរបស់នាងគឺ«Duang Tah Tee Sarm» កំពុងលេងជាគូជាមួយលោក James Ma ស្ទើរតែបានបញ្ចប់ការសម្តែង នាពេលថ្មីៗនេះហើយ។ គួរបញ្ជាក់ថា តារាស្រីរូបនេះត្រូវបានគេទាក់ទងក្នុងតំណែងជាតួរឯក នៅក្នុងរឿងថ្មី ប៉ុន្តែនាងប្រាប់ទៅខាងប៉ុស្តិ៍ថា អ្នកនាងនឹងសុំពេលឈប់សម្រាកមួយរយៈ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]