ហុងកុង៖ នៅថ្ងៃទី ៧ ខែមិនា តាមកាសែត HK01 បានរាយការណ៍ថាពិធីបុណ្យសពរបស់សិល្បករ Ng Man Tat បានធ្វើឡើងនៅហុងកុងនៅម៉ោង ២ រសៀល នេះបើយោងតាមអ្នកពិធីរៀបចំកម្មវិធី ហើយអ្នកចង់ចូលរួមគោរពវិញ្ញាណក័ន្ខនៃសព ត្រូវបានអនុញ្ញាតឱ្យតែក្រុមគ្រួសារ មិត្តភក្តិ និងមិត្តរួមការងារជិតស្និទ្ធតែប៉ុណ្ណោះ។

យ៉ាងណាមិញ ក្នុងនោះផងដែរផង គេក៏បានឃើញវត្តមានរបស់តារាសម្តែង Stephen Chow ហៅថា ទិនហ្វី នៅឯពិធីបុណ្យសព ដែលរូបលោក គឺជាសិល្បករដំបូងដែលបានទៅចូលរួមគោរពវិញ្ញាណក្ខ័ណនៃសព ដោយគេសង្កេតឃើញថា រូបលោក ត្រូវបានអមដំណើរដោយអ្នកគ្រប់គ្រង និងក្រុមសន្តិសុខជាច្រើន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ តារាសម្តែង ក៏ដូចជាអ្នកដឹងនាំរឿងរូបនេះ បានបដិសេធមិនឆ្លើយបទសម្ភាសន៍តាមប្រព័ន្ធផ្សព្វផ្សាយទាំងឡាយ នេះយោងតាមរូបភាព គេបានសង្កេតឃើញថា Stephen មានសភាពស្គមស្គាំង ទោះបីរូបលោកពាក់ម៉ាសបាំងមុខក៏ដោយ ក៏លោកនៅតែមិនអាចលាក់ភាពអស់កម្លាំង និងមានភាពជ្រីវជ្រួញជុំវិញភ្នែកបានឡើយ។

Ng Man Tat និង Stephen ជាមិត្តភក្តិចាស់ ហើយក៏ជាដៃគូយ៉ាងជិតស្និទ្ធផងដែរ។ ពួកគេបានធ្វើការជាមួយគ្នាតាំងពីជំនាន់មិនទាន់ល្បី រហូតមានកេរ្តិ៍ឈ្មោះល្បីល្បាញដូចសព្វថ្ងៃ។ នៅក្នុងវិស័យកុន របស់តារាសម្តែងទាំងពីរបានសហការគ្នាជាង ៣០ ស្នាដៃបង្កើតខ្សែភាពយន្តរាប់មិនអស់សម្រាប់ភាពយន្តចិន។ 

ទោះយ៉ាងណាទំនាក់ទំនងជិតស្និទ្ធរបស់ពួកគេ បានបញ្ចប់ដោយសារតែជម្លោះផ្ទៃក្នុង។ ថ្វីត្បិតតែអ្នកទាំងពីរមិនត្រូវគ្នាក៏ដោយ តែបំណងប្រាថ្នាធំបំផុតរបស់ ទិនហ្វី ចង់មានឱកាសជួបជុំជាមួយបងប្រុសរបស់លោក តែជាអកុសល ភ្លាមៗនោះ Ng Man Tat បានទទួលមរណភាពដោយសារជំងឺមហារីកថ្លើម៕

សូមទស្សនារូបភាពខាងក្រោម៖

  Ng Man Tat
Ng Man Tat និង Stephen Chow
Stephen Chow និង Ng Man Tat
Stephen Chow និង Ng Man Tat
ពិធីបុណ្យសព Ng Man Tat
Stephen Chow បានទៅដល់បុណ្យសព Ng Man Tat
Stephen Chow បានទៅដល់បុណ្យសព Ng Man Tat
Stephen Chow បានទៅដល់បុណ្យសព Ng Man Tat
Stephen Chow បានទៅដល់បុណ្យសព Ng Man Tat

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]