ភ្នំពេញ៖ នៅប៉ុន្មានម៉ោងមុននេះ ​នៅលើគណនីហ្វេសប៊ុករបស់ អ្នកដឹកនាំរឿងល្បីល្បាញមួយរូប គឺលោក កៅ សីហា បានបង្ហោះរូបភាពពីរសន្លឹករំលឹកអនុសាវរីយ៍ កាលពី១០ឆ្នាំមុន ។

ដោយក្នុងនោះ សង្គេតឃើញមានរូបតារាសម្ដែង និងជាពីធីការិនី នៅក្នុងកម្មវិធី 3Fun មួយរូបដែលឥឡូវកញ្ញាកំពុងទទួលបាន ប្រជាប្រិយភាព និង​ ការគាំទ្រគួរឲ្យកត់សម្គាល់ គឺ​ កញ្ញា វ៉ាន់ សំណាង ដែលគ្រប់គ្នាស្គាល់ថា ជា​ ផេន ខេក ដែលតារារូបនេះ​ មានភាពប៉ិនប្រសប់​ កំប្លុកកំប្លែង វោហាសព្ទ័មិនចេះរីងស្ងួត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ទស្សនិកជន និងហ្វេនៗភាគច្រើនបានស្គាល់ តារារូបនេះជាមួយនឹងរូបសម្រស់នាពេលបច្ចុប្បន្ន ស្រស់ស្អាតសាច់ទ្រលុកទ្រលន់ សខ្ចី ក្រោយពីបានកែកុនហើយតែប៉ុណ្ណោះ ដោយឡែកសូមបង្វែអារម្មណ៍ទស្សនិកជនទាំងអស់គ្នាងាកមើលរូបរាង​ និងសម្រស់កាលពី១០ឆ្នាំមុនរបស់នាង វិញគឺថាមានសភាព ខ្មៅស្រអែម មាឌតូចល្មម មុខមាត់នៅជាបុរស និងមានសក់ខ្លីផងដែរ៕

ដើម្បីដឹងច្បាស់ កាលពីតារារូបនេះមិនទាន់ផ្លាស់ប្តូររូបរាង និងនៅជាបុរសមានការខុសប្លែកយ៉ាងណានោះ?

សូមអញ្ជើញទស្សនារូបភាពខាងក្រោម៖    

កញ្ញា ផេន ខេក
កញ្ញា ផេន ខេក
កញ្ញា ផេន ខេក
កញ្ញា ផេន ខេក ក្នុង​ រង្វង់ក្រហម
កញ្ញា ផេន ខេក អាវ លឿង លាយ ខ្មៅ
កញ្ញា ផេន ខេក អាវ លឿង លាយ ខ្មៅ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]