រាជធានីភ្នំពេញ៖ ក្រោយពីមានការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជន ទៅលើរឿងរ៉ាវ ដែលក្មេងស្ទាវពីរនាក់បានជិះម៉ូតូ ដោយនាំគ្នាសប្បាយភ្លើតភ្លើនខុសរបៀប ដោយបានទះក្បាលជនបរទេសមួយដៃ ទាំងសប្បាយសើចយ៉ាងក្អាកក្អាយគ្មានសីលធម៍ ហើយថែមទាំងមានគ្នីគ្នាថតវីដេអូ រួចយកទៅផុសក្នុងបណ្តាញសង្គម TikTok។ ចំពោះទង្វើរមិនគប្បីនេះផងដែរ បានផ្ទុះការភ្ញាក់ផ្អើល និង រងការរិះគន់មិនសំចៃដៃពីសំណាក់សាធារណជន ក្នុងនោះដែរ មហាជនជាច្រើនបានស្នើឱ្យសមត្ថកិច្ច ស្រាវជ្រាវរកក្មេងទាំងនោះ មកធ្វើការអប់រំ និង ចាត់វិធានការតាមផ្លូវច្បាប់ ព្រោះថាទង្វើរបែបនេះ មិនអាចទទួលយកបានអសីលធម៍គ្មានការអប់រំ និង នាំឱ្យជនបរទេសមួយចំនួន វាយតម្លៃខ្មែរយើងផងដែរ។

ដោយឡែក ក្នុងនោះដែរ អគ្គស្នងការរង និង ជាស្នងការនគរបាលរាជធានីភ្នំពេញ ឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត បានចេញបទបញ្ជាឱ្យសមត្ថកិច្ចខណ្ឌជ្រោយចង្វារ ធ្វើការឃាត់ខ្លួនក្មេងប្រុស២នាក់ ដែលជិះម៉ូតូធ្វើសកម្មភាពវាយក្បាលជនបរទេស។ ជាមួយគ្នានោះដែរ ក្មេងប្រុសទាំងពីរនាក់នោះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅថ្ងៃទី០៨​ ខែមីនា ឆ្នាំ២០២១ នេះតែម្តង៕ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

ក្មេងប្រុសទះក្បាលជនបរទេស
ក្មេងប្រុសទះក្បាលជនបរទេស
ក្មេងប្រុសទះក្បាលជនបរទេស
រូបទះក្បាលជនបរទេស
វីដេអូក្មេងស្ទាវទះក្បាលជនបរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]