ភ្នំពេញ៖ កម្មវិធីរត់ជាគូធំបំផុតដែលរៀបចំដោយម៉ាកនាឡិកាដៃ ICE-WATCH ក្នុងគោលបំណងជួយរកថវិការដល់មន្ទីពេទ្យគន្ធបុប្ផានោះ បានដក់នៅក្នុងចិត្តប្រជាជនកម្ពុជា ជាពិសេសនោះគឺហ្វេនរបស់ម៉ាកនាឡិកាដៃនេះតែម្ដង។

យោងតាមការជូនដំណឹងពីផ្នែករៀបចំកម្មវិធីរបស់ម៉ាកនាឡិកាដៃ ICE-WATCH ប្រចាំប្រទេសកម្ពុជាបានឲ្យដឹងថា កម្មវិធី Couple Run នឹងត្រលប់មកវិញម្ដងទៀតក្នុងឆ្នាំ២០២១នេះ  ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទិដ្ឋភាពកម្មវិធី Couple Run លើកមុន

ខាងក្រុមហ៊ុនបញ្ជាក់បន្ថែមទៀតថា គំរោងរៀបចំនេះកម្មវិធី Couple Run ឆ្នាំនេះកំពុងពិចារណាទៅលើពីរទីតាំង ដែលមួយស្ថិតនៅក្នុងខេត្ត សៀមរាប និងមួយទៀត គឺនៅផ្សារទំនើប អ៊ីអនម៉លសែនសុខស៊ីធី ។ ហើយរបៀបនៃការរៀបចំនេះ កំពុងពិភាក្សារយ៉ាងម៉ត់ចត់ជាមួយក្រុមបច្ចេកទេស ត្បិតតែការរីករាលដាលជំងឺ កូវិត១៩កំពុងតែមិនទាន់ស្រាកស្រាន្ត និងបង្ហាញពីផ្លូវវិជ្ជមានត្រលប់ទៅរកស្ថានភាពល្អនោះ ។

ខាងក្រុមហ៊ុនមិនទាន់បានជម្រាបជូនលម្អិតនៅឡើយទេ ពីការរៀបចំកម្មវិធីទាំងមូល និង កាលបរិច្ឆេទ គ្រាន់តែបញ្ជាក់និងសង្កត់ធ្ងន់ថាគម្រោង នៃការវិលត្រលប់របស់កម្មវិធីនេះ ក៏ព្រោះតែក្រុមហ៊ុនចង់បង្កើតកម្មវិធីមួយចំពោះហ្វេន ដែលតែងគាំទ្រម៉ាកនាឡិកាដៃ ICE-WATCH និងស្វែងរកការឧបត្ថម្ភជួយដល់មន្ទីពេទ្យគន្ធបុប្ផា ។ ហើយ Couple Run 2021 នឹងត្រូវរៀបចំក្នុងរូបភាពថ្មីមួយដែលធានាបានថា អ្នកចូលរួមនឹងគ្មានហានិភ័យពីជំងឺកូវិត១៩ ផងដែរ ។

យ៉ាងណាមិញ ម៉ានាឡិកាដៃ ICE-WATCH នឹងជម្រាបជូនដំណឹងឆាប់ៗខាងមុខទាក់ទងនឹង ការវិលត្រលប់មកវិញរបស់កម្មវិធី Couple Run៕

ទិដ្ឋភាពកម្មវិធី Couple Run លើកមុន
ទិដ្ឋភាពកម្មវិធី Couple Run លើកមុន
ទិដ្ឋភាពកម្មវិធី Couple Run លើកមុន
ទិដ្ឋភាពកម្មវិធី Couple Run លើកមុន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]