វៀតណាម៖ ព័ត៌មានកំពុងផ្ទុះក្នុងប្រទេស ដែលថាមហាសេដ្ឋី Hoang Kieu អតីតមិត្តប្រុស តារាម៉ូដែលស្រី Ngoc Trinh បានជ្រើសរើសអ្នកមើលថែរូបលោក នៃជីវិតចុងក្រោយរបស់មហាសេដ្ឋីរូបនេះ ឥឡូវកំពុងតែទាក់ទាញការចាប់អារម្មណ៍គ្រប់ទីកន្លែង។
ជាមួយការបង្ហោះ នៅលើបណ្តាញសង្គមដោយដូច្នោះថា រូបលោកសុខចិត្តចំណាយប្រាក់យ៉ាងច្រើនពី ៣ ម៉ឺន ៦ ពាន់ដុល្លារ ទៅ ១សែនដុល្លារ ក្នុងមួយឆ្នាំ លើស្ត្រីរូបណា អាចមើលថែការងារផ្ទះសម្បែង និងចម្អិនម្ហូបបាន។ មហាសេដ្ឋីរូបនេះ ក៏បានបង្ហើបបន្ថែមទៀតថាមនុស្សម្នាក់នេះ និងត្រូវតែឆ្លងកាត់ការជ្រើសរើស និងសម្ភាសន៍ ដ៏ស្មុគស្មាញផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ រឿងរ៉ាវមួយនេះ ត្រូវបានអ្នកលេងបណ្តាញសង្គម ជាច្រើនបានបង្កចម្រូងចម្រាស និងធ្វើបានឲ្យមនុស្សមានការហួសចិត្ដដោយបានលើកឡើងថា «ប្រើលុយដើម្បីទិញស្នេហា» ប៉ុន្តែអ្វីដែលមិននឹកស្មានដល់នោះគឺមានមនុស្សជាច្រើនបានចេញមុខការពារមហាសេដ្ឋីរូបនេះផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]