ថៃ៖ ពិតណាស់ តារាសម្តែងស្រី Janie ជាតារាដែល ល្បីឈ្មោះនិង កំពុងផ្ទុះប្រជាប្រិយភាព ក្នុងវិស័យកម្សាន្តថៃ រូបនេះបានរៀបការជាលើកទី២ បន្ទាប់ពីបែកបាក់ចំណងស្វាមីភរិយាលើកទី១ ក្នុងឆ្នាំ២០១៤។ ទន្ទឹមនឹងនេះ រូបនាងក៏ បានរកឃើញអ្នកស្អំបេះដូងរបស់ខ្លួនគឺ លោក Mickey មិនតែប៉ុណ្ណោះ សព្វថ្ងៃនេះ អ្នកទាំងពីរបានទទួលចំណងដៃ កូនស្រីគួរឲ្យក្នាញ់ម្នាក់ថែមទៀត។

គួរបញ្ជាក់ផងដែរថា តារាស្រីរូបនេះ មានវ័យមិនស្តើងប៉ុន្មានទេ តែប្រសិនបើ និយាយរឿងសម្រស់វិញ គឺនៅតែស្អាតក្មេងសុំខ្មាស់ ។ ស្របពេលខ្លួន ជាមនុស្សស្រីវ័យក្បែរ ៤០ឆ្នាំ ក៏ពិតមែន តែ Janie មិនដែលបណ្តែតបណ្តោយខ្លួន ឲ្យខូចរូបរាងតូចច្រលឹង សាច់ដុំក្បាលពោះ បើទោះជាមានកូនមួយហើយក្តី។ លើសពីនេះទៅទៀត ក្រឡេកទៅមើលសម្រស់ផ្ទៃមុខរបស់ តារាស្រីរូបនេះវិញ ស្ទើរមិនគួរឲ្យជឿថា មានអាយុច្រើនបែបនេះសោះ ដោយសារតែ ផ្ទៃមុខសែនម៉ត់រលោង គ្មានស្នាមជ្រាញជ្រួញសូម្បីតែបន្តិច ជាហេតុធ្វើឲ្យរូបនាង មានសម្រស់មិនសមនឹងអាយុខ្លួនដល់ថ្នាក់ហ្នឹង៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើសិនចង់ដឹងឲ្យកាន់តែច្បាស់នោះ តោះទៅមើលរូបភាពខាងក្រោម៖

Janie
Janie
Janie
Janie
Janie
Janie
Janie
Janie

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]