ថៃ៖ តារាសម្ដែងថៃ កញ្ញា Baifern ​​ Pimchanok កំពុងមានសន្ទុះនៃការគាំទ្រខ្លាំងឡើង ដែលតារាសម្តែងរូបនេះតែងតែទទួលបាននូវការចាប់អារម្មណ៍ និងការសរសើរពីបណ្តាអ្នកទស្សនា បន្ទាប់ពីទស្សនិកជនភាគច្រើនបានទស្សនាខ្សែភាពយន្តរឿង«FriendZone» ដែលកញ្ញាបានចូលរួមសម្ដែងជាតួឯកស្រីក្នុងនោះផងដែរ។

យ៉ាងណាមិញ តារាស្រីរូបនេះមិនត្រឹមតែជាកំពូល តារាសម្ដែងដែលកំពុងមានភាពល្បីល្បាញ និងជាតារាជួរមុខរបស់ប្រទេសថៃប៉ុណ្ណោះទេ នាងមានទាំងសមត្ថភាព ទេពកោសល្យខ្ពស់ក្នុងការសម្ដែងបានយ៉ាងល្អទៀតផង។ លើសពីនេះទៀត ក្រៅពីភាពប៉ិនប្រសប់នៅក្នុងការសម្ដែង តារាស្រីថៃរូបនេះ មានទាំងសម្រស់ស្អាតផូផង់ ​ សាច់សភ្លឺថ្លា មុខមាត់គួរឲ្យស្រលាញ់ ឆាបយកបេះដូងអ្នកទស្សនា និងហ្វេនៗអស់មិនស្ទើរឡើយ មិនចាញ់តារាផ្សេងៗប៉ុន្មានទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង ងាកមកមើលរូបភាពប៉ុន្មានសន្លឹករបស់តារាស្រីរូបនេះ ​ដែលទើបនិងបង្ហោះថ្មីៗនៅលើបណ្តាញសង្គម​​ អ៊ីន ស្ត្រាក្រាម នេះវិញ នាងបានធ្វើឲ្យមហាជន ក៏ដូចជាអ្នកលេងបណ្ដាញសង្គមជាច្រើនចាប់អារម្មណ៍ និងលាន់មាត់សរសើរពីសម្រស់ដ៏ស្អាតទាក់ទាញ ជាមួយនិង ការលេងស្តាយសក់ថ្មីបែបលើកបួងឡើងខ្ពស់រួញ ទំលាក់បន្តិច គួបផ្សំជាមួយនិង ទឹកមុខក្រមិចក្រមើម មើលទៅមានមុនស្នេហ៍ cute គួរឲ្យស្រលាញ់ ជាមួយនិងសម្រស់របស់នាង មើលយ៉ាងណាក៏មិនចេះជិនណាយឡើយ៕

សូមទស្សនារូបភាពខាងក្រោម៖

  កញ្ញា Baifern ​​ Pimchanok
  កញ្ញា Baifern ​​ Pimchanok
  កញ្ញា Baifern ​​ Pimchanok
  កញ្ញា Baifern ​​ Pimchanok
  កញ្ញា Baifern ​​ Pimchanok

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]