ថៃ៖ ជាការពិតណាស់មនុស្សម្នាក់ៗ ប្រទេសនិមួយៗតែងតែមានការនិយមគាំទ្រជាមួយហ្នឹងតារាណាម្នាក់ ឬ ក្រុមតារាណាមួយ ដែលខ្លួនពេញចិត្ត ឬគិតថាពួកគេជា Idol ប្រចាំចិត្តរបស់ពួកគេ។
ដូច្នេះសូមនាំអ្នកទាំងអស់គ្នាមកមើលតារា ដែលមានឈ្មោះល្បីខ្លាំងនៅក្នុងប្រទេសកូរ៉េ ដែលយុវវ័យភាគច្រើនក្នុងប្រទេសនោះនិយមគាំទ្រ។ ដែលតារាទាំងនោះមហាជនប្រហែលជាធ្លាប់បានឃើញកន្លងមកជាក់ជាមិនខាន។ តោះចង់ដឹងថាជានរណាខ្លះយើងទៅមើលទាំងអស់គ្នា។
១. Nichkhun Horvejkul
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Nichkhun Horvejkul ដែលមហាជនភាគច្រើននិយមហៅថា Nichkhun 2 PM ហើយក៏ជាអ្នកស្ថិតនៅក្នុងផលិតកម្ម JYP Entertainment ដែលទទួលស្គាល់ថាជាផលិតកម្មចម្រៀងយក្ស ក្នុងនោះមានតារាកំពូលជាច្រើននាក់ដូចជា Rian និង wonder girl ជាដើម។ដោយ Nichkhun គឺជាមនុស្សដំបូងដែលក្លាយជា Idol របស់ជនជាតិកូរ៉េ ដោយការចូលទៅកាន់ផលិតកម្មJYPនេះដំបូង នៅក្នុងឆ្នាំ២០០៥ ដោយសារផលិតកម្មJYP បានអញ្ចើញលោកឱ្យទៅ សម្ដែងនៅទីនោះ ហើយបទដែលលោកលើកមកច្រៀងនោះគឺ All or nothing របស់ O-Town ។
២. Lalisa Manoban
Lalisa Manoban ដែលឈ្មោះហៅក្រៅពិតប្រាកដរបស់នាងគឺ Pok pak រីឯឈ្មោះក្នុងវិស័យសិល្បៈវិញគេនិយមហៅថា Lalisa ។ Lalisa នាងមានដុងសិល្បនៃការរាំទាំងពីររៀននៅបឋមសិក្សាមកម្លេះ ហើយថែមទាំងបានធ្លាប់ចូលរួមប្រកួតរាំក្នុងកម្មវិធី LG Entertainer In Thailand ទៀតផង ។បន្ទាប់មកនៅក្នុងឆ្នាំ ២០១០ Lalisa បានបង្ហោះវីឌីអូ របស់ខ្លួនឯងរួមជាមួយនិងក្រុម YG Entertainment ជាបន្តបន្ទាប់រហូរដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១១ នាងបានក្លាយជាមនុស្សតែម្នាក់គត់ដែលទទួលបានការបណ្ដុះបណ្ដាលផ្នែករាំយ៉ាងពិសេសរបស់ក្រុម YG ។នៅក្នុងឆ្នាំ២០១២ នាងបានទទួលនូវការចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ពីរ YG បានបង្ហោះវីឌីអូរាំរបស់នាងនៅក្នុង You Tube ដែលមានចំណងជើងថា WHO 'S That GIRL ។ ហើយក្នុងឆ្នាំ២០១៣នាងបានសម្ដែងក្នុងវីឌីអូចម្រៀងតន្ត្រី Teayang និងធ្វើជាតារាម៉ូដែលសម្រាប់សម្លៀកបំពាក់ Nonagon រួមជាមួយសមាជិក IKON សមាជិក B.Iនិង Bobby បន្ទាប់មកទៀត ក្នុងឆ្នាំ២០១៤ បន្ទាប់ពី Lalisa បានហ្វឹកហាត់ជាបណ្ដើរៗរយពេល៥ឆ្នាំ នាងក៏បានបង្ហាញខ្លួនជាសមាជិកក្នុងក្រុម BLACK PINK ដែលមានតួនាទីនាំមុខ រ៉េប និង ជាអ្នករាំ ហើយបន្ទាប់មកបានបង្ហាញខ្លួនជាអាល់ប៊ុម Square One នៅថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០១៦ ។
៣.Nat Thaewphaingarm ឬ Natthew AF
Natthew AF គឺបានឈ្នះពានរង្វន់លេខ១ សម្រាប់អ្នកប្រមាញ់សុបិន្តចុងក្រោយក្នុងកម្មវិធីReality Show True Academy Fantasia ក្នុងរដូវកាលទី ៥ ដែលបានរៀបចំដោយ True Vision ដោយចាប់ផ្ដើម ពីសិល្បករ True Fantasia ដែលបានបង្ហាញខ្លួនជាអ្នកសិល្បករក្រោម ផលិតកម្ម CJ របស់កូរ៉េ។ ក្នុងឆ្នាំ ២០១០ ដោយ Natthew AF ច្រៀងចម្រៀង She ‘s Bad ដោយបានច្រៀងរួមជាមួយនិងអតីតសមាជិកក្រុម Beast គឺ Junhyung។ ចុងក្រោយ រហូតដល់ឆ្នាំ២០១៦ Natthew AF បានបញ្ចប់កុងត្រាពីផលិតកម្ម CJ ហើយក៏ចាប់ផ្ដើមកាន់ការងារជាច្រើនផ្នែកផ្សេងទៀតដូចជា ការសម្ដែង អ្នកចម្រៀង អ្នកដើរម៉ូត អ្នកថតម៉ូតផ្សព្វផ្សាយពាណិជ្ជកម្ម អ្នកធ្វើបទបង្ហាញ និងពេលនេះក៏ជាគ្រូបង្ហាត់ច្រៀងយ៉ាងពិសេស នៅសាលា Vimus ផងដែរ។
៤. Kunthapas Pornpaweeworakul ឬ Mint
កញ្ញា Kunthapas Pornpaeeworrakul ឬ Mint ដែលជាអតីតសមាជិក ក្រុម TINY-G របស់ផលិតកម្ម GNG ដោយនាងបានចាប់ផ្ដើមរាំទាំងពីអាយុ៥ឆ្នាំមកម្លេះ កាលនៅប្រទេសថៃនាងក៏ធ្លាប់បានចូលរួមប្រកួតក្នុងកម្មវិធី C- SA ដែលជាការប្រកួតរបស់ក្មេងៗ រហូតដល់នាងធំឡើងនាងបានក្លាយ ជាសមាជិករបស់TINY-G ដោយបានចូលរួម ក្នុងកម្មវិធីតន្ត្រី និងទំនុកច្រៀង របស់ទរទស្សន៍ MBC ដែលបានចាក់ផ្សាយនៅថ្ងៃទី១៤ ខែ មេសា ឆ្នាំ ២០០៩ ដែលក្នុងពេលនោះផងដែរបានធ្វើឱ្យអតិតមេដឹកនាំក្រុម 2PM គឺ Park Jaebum បានស្រឡាំងកាំងដោយសារស្ទីលរាំប្លែកៗរបស់ពួកគេ ។ ហើយបន្ទាប់មកទៀត Mint បាននិពន្ធបទចម្រៀងជាមួយតារាសម្ដែងឈ្មោះថា Lee Si Young សម្រាប់សមាជិក TINY-G ពេលនោះហើយដែលនាងមានភាពល្បីល្បាញក្នុងប្រទេសកូរ៉េយ៉ាងខ្លាំង។ ក្រោយមកនាងបានដកខ្លួនចេញពីរក្រុម TINY-G នៅឆ្នាំ២០១៥៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]