ថៃ៖ ពិតណាស់ តារាប្រុសកូន២  Peter Corp រូបនេះ ជាតារាសម្តែងរូបសង្ហា មានលទ្ធភាពឆក់យកបេះដូងអ្នកគាំទ្រស្រីៗឲ្យរំភើបមិនតិចទេ ពេលដែលឃើញសម្រស់សែនទាក់ទាញ របស់រូបលោកម្តងៗ។

គួរបញ្ជាក់ថា តារាប្រុសរូបនេះ បានប្រលូកក្នុងវិស័យសិល្បៈថៃនេះ ជាង២០ឆ្នាំហើយ តែលោកសម្តែងភាពនឹកស្មានមិនដល់ និងហួសចិត្ត ក្រោយពេល នារីម្នាក់ បានសុំឲ្យ Peter បង្ហាញស្ទាយ៍លើកដៃពីរ ថតរូបជាមួយនាង ហើយនៅមិនអស់ទេគឺ រូបនាង នៅបន្ទាបជង្គង់ ដាក់រូបលោកថែមទៀតខណៈពេលថត ដែលជាហេតុធ្វើឲ្យលោក ហាក់ស្លុតចិត្ត ។ ហេតុការណ៍ បានកើតឡើង នៅពេល បញ្ចប់ការប្រកាសសេចក្តីប្រកាសអ្នកតំណាងថ្មីនៃ 7 Yachts ដែលនៅចុងកម្មពិធីមានការថតរូបជាមួយនឹងភ្ញៀវ ក៏ដូចជាក្រុមអ្នកគាំទ្រខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខណៈពេលនោះ គេឃើញ តារាប្រុសរូបនេះ បានលើកដៃ២ ដូចការស្នើសុំរបស់អ្នកគាំទ្រមែន តែគ្រាន់តែថតរូបហើយភ្លាម ក៏ស្រាប់តែរត់ចេញពីលើឆាកភ្លែត មិនតែប៉ុណ្ណោះ លោកក៏បានប្រាប់ឲ្យដឹងថា វាពិបាកនឹងទប់អារម្មណ៍អៀនខ្លាំងណាស់ នេះដោយសារតែ រូបលោក មិនធ្លាប់ជួបនរណាម្នាក់ ហ៊ានធ្វើដល់ថ្នាក់ហ្នឹងដាក់រូបលោក ពីមុនមកទេ៕  

បើចង់ដឹងឲ្យកាន់តែច្បាស់នោះ តោះទៅមើលរូបភាពខាងក្រោម ៖

តារាប្រុស Peter
តារាប្រុស Peter
តារាប្រុស Peter
តារាប្រុស Peter
តារាប្រុស Peter
តារាប្រុស Peter
តារាប្រុស Peter
តារាប្រុស Peter
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]