ខេត្តកំពត: ហេតុការណ៍ដ៏សែនតក់ស្លុត និងនឹកស្មានមិនដល់មួយបានកើតឡើងនៅក្នុងកំឡុងពេលពិធីមង្គលការរបស់កូនកំលោះ និងកូនក្រមុំមួយកន្លែង ដែលមានទីតាំងស្ថិតនៅក្នុងភូមិស្វាយផ្អែម ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត។ នៅពេលដែលកំពុងតែដំណើរការកម្មវិធីមង្គលការនៅផ្ទះខាងស្រីនោះ ស្រាប់តែខ្លួនជាកូនក្រមុំមានឈ្មោះថា សន សុភ័ណ្ឌ បានចាប់ផ្តើមឈឺពោះ ឆ្លងទន្លេបង្កើតបានកូនស្រីមួយនៅមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រាច ប្រកបដោយសុវត្ថិភាពដោយទុកឱ្យកូនកំលោះមានឈ្មោះថា បៀច ភាស់ ឈរទទួលភ្ញៀវតែម្នាក់ឯងជាតំណាងម្ចាស់កម្មវិធី រីឯកូនក្រមុំកំពុងតែឈឺពោះនៅឯមន្ទីរពេទ្យ ។
យោងតាមប្រភពព័ត៌មានដែលទទួលបានពីលោកអាចារ្យ លោកបានប្រាប់ឲ្យដឹងថា នៅថ្ងៃមង្គលការពុំឃើញមានកូនកំលោះ និងកូនក្រមុំទេ ពោលគឺឃើញមានតែសម្លៀកបំពាក់ ដែលគេរៀបដាក់សែនព្រេនជូនដូនតាតែប៉ុណ្ណោះ។
យ៉ាងណាមិញចំពោះហេតុការណ៍នេះដ៏ហួសចិត្តនេះ ក៏មានមតិរិះគន់មួយចំនួនបានលើកឡើងដោយបានចោទសួរទៅអាណាព្យាបាលទាំងសងខាងថា ហេតុអ្វីមិនទុកឲ្យកូនក្រមុំចាំឆ្លងទន្លេសិន ទើបរៀបការតាមក្រោយ។ ប៉ុន្តែបើតាមការឆ្លើយអះអាងពីសំណាក់កូនក្រមុំ ក៏បានបញ្ជាក់ថា ខ្លួនពិតជាមិនដឹងថាឆ្លងទន្លេថ្ងៃរៀបមង្គលការនោះទេ ព្រោះពោះរបស់ខ្លួនមិនសូវធំប៉ុន្មានទេ នៅក្នុងថ្ងៃរៀបមង្គលការនោះទេ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]