ឥណ្ឌា៖ ប្រធានក្រុមហ៊ុន Muthoot Group លោក George Muthoot បានទទួលមរណភាពហើយកាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១ កន្លងទៅនេះ ក្នុងវ័យ៧២ឆ្នាំ។

លោក George Muthoot
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មរណភាពភ្លាមៗរបស់លោក George Muthoot គឺជាការបាត់បង់ដែលពិបាកទទួលយកសម្រាប់ក្រុមហ៊ុន បុគ្គលិក ម្ចាស់ភាគហ៊ុន មិត្តភ័ក្តិ និង ជាពិសេសគ្រួសារតែម្តង។

M.G. លោក George Muthoot អាយុ ៧១ ឆ្នាំជាប្រធានក្រុមហ៊ុន Muthoot Finance ដែលជាក្រុមហ៊ុនហិរញ្ញវត្ថុមាសធំជាងគេរបស់ឥណ្ឌាបានទទួលមរណភាពកាលពីថ្ងៃសុក្រ នៅឯគេហដ្ឋានរបស់លោកក្នុងទីក្រុងញូវដែលី។ Muthoot ដែលទទួលរងពីជម្ងឺ Vertigo បាត់បង់តុល្យភាពហើយធ្លាក់ជណ្តើរនៅផ្ទះរបស់គាត់។ គាត់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ Escorts ភ្លាមៗ តែជាអកុសល រូបលោកបានស្លាប់ភ្លាមនៅមន្ទីរពេទ្យតែម្តង។

លោក George Muthoot

យោងទៅតាមរបាយការណ៍របស់ប៉ូលីស លោក​Muthoot បាត់បង់លំនឹង និង ដួលស្លាប់ភ្លាមៗ ពីជាន់ទី៤ នៅក្នុងផ្ទះរបស់លោក នៅក្នុងខាងកើតក្រុង Kailash នៃរដ្ឋដេលី។

គួរបញ្ជាក់ផងដែរថា លោក Muthoot រួមទាំងគ្រួសាររបស់លោកគឺស្ថិតនៅលំដាប់លេខរៀងទី២៦ នៅក្នុងបញ្ជីនៃមនុស្សដែលមានជាងគេបំផុតនៅក្នុងប្រទេសឥណ្ឌា នៅឆ្នាំ២០២០ ដោយមានទឹកប្រាក់ ៤.៨ កោដិដុល្លារអាមេរិក៕

លោក George Muthoot

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]