ភ្នំពេញ៖ មុននេះបន្តិច សម្តេចតេជោ ហ៊ុន សែន សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងសារពិសេស ផ្ញើជូនជនរួមជាតិពាក់ព័ន្ធស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជា ដែលបាននឹងកំពុងរីករាលដាលខ្លាំងឡើងៗ ហើយមកទល់យប់ពេលនេះ មានអ្នកឆ្លងកូវីដទៅដល់៤៩នាក់ ហើយធ្លាយទៅដល់អ្នកសិល្បៈថែមទៀតផង។
សម្តេចតេជោ បានមានប្រសាសន៍ តាមប្រព័ន្ធTelegram ថា មកដល់យប់នេះ មានករណីឆ្លងថ្មីរហូតដល់៤៩នាក់ទៀត នៅក្នុងរាជធានីភ្នំពេញ ខេត្តព្រះសីហនុ កណ្តាល ព្រៃវែង និងផ្នែកខ្លះនៃខេត្តដទៃទៀត។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងចំណោមអ្នកឆ្លងនេះ មានក្នុងជួរមន្ត្រីនគរបាល មន្ត្រីរាជការ និងសិល្បករ សិល្បការិនីផងដែរ ។ ដូច្នេះបងប្អូន សូមមានការប្រុងប្រយ័ត្ន និងការពារ ឲ្យបានខ្ជាប់ខ្ជួន ជាមួយនឹង ជំងឺកូវីដ១៩មួយនេះ ផងដែរ ៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សព័ត៌មានលម្អិតយ៉ាងណា សូមតាមដាន នៅក្នុងផេកខ្មែរឡូត បន្តទៀត ខ្មែរឡូតនឹងបន្តអាប់ដេត ជូនប្រិយមិត្ត៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]