ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើឱ្យផ្អាករាល់ការជួបជុំ នេះបានការស្នើបានធ្វើឡើងតាមរយៈសារសំឡេងពិសេស និងបន្ទាន់មួយនៅយប់ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១។
ក្នុងសារសំឡេងនេះ សម្តេចតេជោ បានឱ្យដឹងថា គិតត្រឹមម៉ោងជាង៩យប់ថ្ងៃនេះ បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ៤៩នាក់បន្ថែមទៀត។ ករណីថ្មីនេះ មាននៅក្នុងរាជធានីភ្នំពេញ ខេត្តព្រះសីហនុ កណ្តាល និងខេត្តព្រៃវែង។ បើតាមសម្តេចតេជោ ហ៊ុន សែន លទ្ធផលនេះ មិនទាន់អស់នៅឡើយទេ ព្រោះសំណាកខ្លះម៉ាស៊ីនកំពុងពិនិត្យនៅឡើយ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងចំណោមអ្នកឆ្លងនេះ មានក្នុងជួរមន្ត្រីនគរបាល មន្ត្រីរាជការ និងសិល្បករ សិល្បការិនីផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះ ឆ្លើយតបនឹងស្ថានការណ៍ដ៏តាន់តឹង និងស្រួចស្រាវនេះ សម្តេចតេជោ បានអំពាវនាវឱ្យផ្អាករាល់ការជួបជុំ។សម្តេចតេជោ បានអំពាវនាវយ៉ាងដូច្នេះ «ខ្ញុំសូមយកឱកាសនេះអំពាវនាវ សូមផ្អាករាល់ការជួបជុំទាំងឡាយ ដែលមិនមានការចាំបាច់។ ខ្ញុំសូមអរគុណចំពោះបងប្អូន ដែលបានផ្អាកនូវពិធីការ ពិធីអាពាហ៍ពិពាហ៍ ឬក៏ធ្វើពិធីអាពាហ៍ពិពាហ៍តែបន្ថយចំនួនមនុស្ស ដែលធ្វើឱ្យហានិភ័យមានការធ្លាក់ចុះ»៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]