ភ្នំពេញ៖ ក្រោយផ្ទុះករណីឆ្លងរីករាលជាសហគមន៍២០ កុម្ភ: កន្លងទៅថ្មីៗនេះ សន្ទុះនៃករណីវិជ្ជមានជាបន្តបន្ទាប់នៅកម្ពុជា ពោលគឺពីមួយថ្ងៃទៅមួយថ្ងៃ មានការកើនឡើងគួរឲ្យកត់សម្គាល់ ដែលតម្រូវឲ្យមានការចូលរួមធ្វើអន្តរាគមន៍យ៉ាងសកម្មពីសំណាក់ក្រុមគ្រូពេទ្យកម្ពុជា ក្នុងការយកសំណាក ធ្វើអង្គវិភាគ ក៏ដូចជាធ្វើការស្វែងរកប្រភព និងអ្នកដែលជាប់ពាក់ព័ន្ធជាដើម។

ក្រុមគ្រូពេទ្យកំពុងបំពេញសកម្មភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ កាលពីថ្ងៃម្សិលមិញនេះ ដែលត្រូវជាទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា ហើយក៏ត្រូវជាថ្ងៃឈប់សម្រាកដែលមាននៅក្នុងប្រតិទិនការងារផងដែរនោះ ប្រជាជន និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់បានធ្វើការឈប់សម្រាក រីឯក្រុមគ្រូពេទ្យកម្ពុជាវិញ កំពុងតែបំពេញការងារយ៉ាងសកម្មនៅក្នុងបរិបទ និងព្រឹត្តការណ៍សហគមន៍ទ្រង់ទ្រាយធំនៅកម្ពុជាទៅវិញ។

ក្រុមគ្រូពេទ្យកំពុងបំពេញសកម្មភាព

ទង្វើ និងការលះបង់ដ៏ខ្ពស់របស់ក្រុមគ្រូពេទ្យកម្ពុជា ត្រូវបានសាធារណមតិនៃប្រជាជនខ្មែរគ្រប់ស្រទាប់វណ្ណ: បានសម្តែងនូវទឹកចិត្តគោរព និងស្រឡាញ់ចំពោះបេសកកម្មរបស់ក្រុមគ្រូពេទ្យគ្រប់លំដាប់ថ្នាក់ ដែលបានចំណាយពេលវេលា និងប្រថុយអាយុជីវិតដើម្បីប្រជាជន។ ពួកយើងជាជនរួមជាតិ ក៏សូមបួងសួងឲ្យក្រុមគ្រូពេទ្យកម្ពុជាទាំងអស់ជួបប្រទះតែនិងសុខសុវត្ថិភាពក្នុងការបំពេញការងារដ៏ថ្លៃថ្លានេះ ក្នុងបុព្វហេតុជាតិមាតុភូមិ៕

ខាងក្រោមនេះ ជារូបភាពមួយចំនួននៃសកម្មភាពរបស់ក្រុមគ្រូពេទ្យកម្ពុជាក្នុងពេលបំពេញការងារ នៅថ្ងៃឈប់សម្រាក៨មីនា សូមទស្សនារូបភាពខាងក្រោមនេះ៖

ក្រុមគ្រូពេទ្យកំពុងបំពេញសកម្មភាព
ក្រុមគ្រូពេទ្យកំពុងបំពេញសកម្មភាព
ក្រុមគ្រូពេទ្យកំពុងបំពេញសកម្មភាព
ក្រុមគ្រូពេទ្យកំពុងបំពេញសកម្មភាព
ក្រុមគ្រូពេទ្យកំពុងបំពេញសកម្មភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]