ថៃ៖ កំពូលតារាសម្ដែងជួរមុខលំដាប់ប្រទេស កញ្ញា Aum Patchrapa មានអ្នកគាំទ្រជាច្រើន ទាំងក្នុងប្រទេសនិងក្រៅប្រទេសដែលស្រលាញ់ចូលចិត្តការសម្តែងរបស់នាង។ បើទោះបីជានាងបានចូលប្រលូកក្នុងវិស័យសិល្បៈអស់ជាច្រើនឆ្នាំហើយក្តី ក៏ប្រជាប្រិយភាពតារាស្រីរូបនេះ ហាក់មិនមានការធ្លាក់ចុះនោះទេ។

ដោយឡែក អ្វីដែលពិសេស បើងាកមកចាប់អារម្មណ៍លើរូបរាងនិងសម្រស់របស់តារាស្រីរូបនេះវិញ យើងឃើញថា Aum ​នៅតែខ្ញង់ ថែមទាំងស្រស់ស្អាតក្មេងជាងវ័យ មិនឲ្យអាយុមករារាំងភាពស្រស់បំព្រងរបស់នាងបាននោះឡើយ។ ជាក់ស្ដែងតារាស្រីវ័យ៤០ប្លាយ រូបនេះបានធ្វើឲ្យអ្នកគាំទ្រប្លែកភ្នែក ប្លែកអារម្មណ៍ ជាមួយនិងរូបភាពប៉ុន្មានសន្លឹក ក្នុងឈុត ហាត់ប្រាណបង្ហាញរូបរាង ដៃជើង យ៉ាងស្រលូន ក្បាលពោះរាបស្មើរ សាច់សភ្លីខ្ចី អមនិងដើមទ្រូងដ៏ស៊ិស៊ីរបស់នាង ធ្វើឲ្យអ្នកទស្សនាមើលមិនចង់ដាក់ភ្នែក ដែលមើលទៅស្ទើតែមិនជឿថាតារារូបនេះមានវ័យ៤០ប្លាយទៅហើយ។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមរយៈរូបភាពប៉ុន្មានសន្លឹកដែល Aum បានបង្ហោះបានធ្វើឲ្យអ្នកគាំទ្រជាច្រើន សរសើរមិនដាច់ពីមាត់ពីការថែរក្សារូបរាងនិងសម្រស់ឲ្យនៅតែខ្ញង់និងស្រស់ស្អាតជានិច្ច មិនឲ្យទោទន់ទៅតាមវ័យ និងមិនឲ្យចាញ់តារាក្មេងៗជំនាន់ក្រោយប៉ុន្មានទេ៕

សូមទស្សនារូភាពខាងក្រោម៖

Aum Patchrapa
Aum Patchrapa
Aum Patchrapa
Aum Patchrapa ក្នុងអាវ ទឹកក្រូច

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]