បរទេស៖ ក្រុមហ៊ុន GM បានធ្លាប់និយាយរួចមកហើយអំពីរថយន្ត Hummer EV ឥឡូវ​នេះក្រុមហ៊ុនមិននិយាយអ្វីច្រើនទៀតទេ ដោយបានដាក់ចេញវីដេអូ teaser ថ្មីដើម្បីទាក់ទាញចំណាប់អារម្មណ៍តែម្តង។ ក្រុមហ៊ុនរថយន្ត GM បានចែករំលែកនូវវីដេអូនៃរថយន្តអគ្គិសនី GMC Hummer EV ជិះសាកល្បងនៅក្នុងសីតុណ្ហភាពក្រោមសូន្យនៅ Michigan ជាមួយនឹងពាក្យថាក្រុមហ៊ុននឹងបង្ហាញបន្ថែមអំពីរថយន្ត Hummer ថ្មីនេះនៅថ្ងៃទី3 ខែមេសា នៅម៉ោង5:00pm EST (5ព្រឹកនៅកម្ពុជា)។ ក្រុមហ៊ុន GM បាននិយាយថារថយន្តថ្មីនេះក៏នឹងចាប់ផ្តើមទទួលការកក់ ចាប់ពីថ្ងៃនោះផងដែរ។

Hummer EV
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងវីដេអូនេះវាបង្ហាញថា Hummer EV អាចធុននឹងសីតុណ្ហភាពត្រជាក់ ទឹកកក និងព្រិល ដោយគ្មានការលំបាក។ ការជិះក្នុងសីតុណ្ហភាពត្រជាក់គឺវាមានការលំបាក មិនមែនងាយដូចជាការមើលឃើញនោះទេ យានយន្តអគ្គិសនីជាធម្មតាមានការលំបាកក្នុងការជិះក្នុងតំបន់ត្រជាក់ ដោយសារមិនមានកម្តៅធ្វើឱ្យក្តៅម៉ាស៊ីន។ ប៉ុន្តែក្រុមហ៊ុន GM បានដោះស្រាយលក្ខខណ្ឌអស់ទាំងនោះ បើមើលក្នុងវីដេអូគឺច្បាស់ណាស់ថាអ្នកបើកបរនឹងមិនមានបញ្ហាក្នុងការធ្វើដំណើរទៅកាន់តំបន់ត្រជាក់។

ម៉ូឌែលដំបូងដែលមកដល់នៅរដូវស្លឹកឈើជ្រុះនេះ (កញ្ញាដល់វិច្ឆិកា) នឹងក្លាយជាម៉ូឌែលលំដាប់ខ្ពស់ ដែលតម្លៃវាចាប់ផ្តើមពី112,595ដុល្លារឡើងទៅ៕

វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]