ហុងកុង៖ កាលពីថ្ងៃទី ៨ ខែមិនា យោងទៅតាមសារព័ត៌មាន HK01 បានរាយការណ៍ថាលោក Sammo Hung ដែលគ្រប់ស្គាល់ថា ពូម៉ាប់ បានចូលរួមព្រឹត្តិការណ៍សម្ពោធឃោសនា ខ្សែភាគយន្តថ្មីរបស់ តារាសម្តែងជើងចាស់រូបនេះ។
តួយ៉ាង ស្ថិតនៅក្នុងវ័យ ៦៩ ឆ្នាំ លោកបង្ហើបថាលោកនឹងសម្តែងជាតួអង្គក្នុងរឿងថ្មីនេះ។ គម្រោងនេះបង្ហាញពីការវិលត្រឡប់ បន្ទាប់ពីបានសម្រាកអស់រយៈពេលជិត ៣ ឆ្នាំ ចាប់ពីឆ្នាំ ២០១៨ ដែលលោកបានផ្លាស់ប្តូរតួនាទីជាអ្នកផលិត និងជាអ្នកដឹកនាំសម្តែងតួអង្គក្បាច់គុន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយោងទៅតាមប្រភពដដែលបានបន្តទៀតថា នេះជាការបង្ហាញខ្លួនរបស់លោក បន្ទាប់ពីអវត្តមានសាធារណៈអស់រយៈពេលជាងកន្លះឆ្នាំ ចាប់តាំងពីឆ្នាំ ២០១៧ មកគាត់បានទទួលការវះកាត់ជង្គង់ជាច្រើនដោយត្រូវអង្គុយលើរទេះរុញ គួបផ្សំនឹង សុខភាពរបស់ តារាសម្តែងជើងចាស់រូបនេះ កាន់តែទ្រុងទ្រោមទៀតផងនោះ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]