ខេត្តក្រចេះ៖ មានហេតុការណ៍នៃករណីរឿងរ៉ាវអាពាហ៍ពិពាហ៍របស់គូស្វាមី ភរិយាថ្មោងថ្មីមួយកន្លែង ដែលកំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំងនៅលើបណ្តាញសង្គមខណ:ដែលលោកឪពុក អ្នកម្តាយ ដែលត្រូវជាមេបាទាំងសងខាង របស់កូនក្រមុំ និងកូនកំលោះ ជាគូស្វាមី ភរិយាថ្មីបានសម្រេចចិត្ត រៀបចំតុបតែងឧបកិច្ច ជាតួអង្គតំណាងឲ្យកូនៗរបស់ខ្លួនចូលធ្វើពិធីមង្គលការជំនួស។

រោងការ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ចំពោះមូលហេតុពិត នៃរឿងរ៉ាវដ៏កម្រកើតមាននេះ គឺកើតឡើងយ៉ាងដូច្នេះ ដោយសារតែកូនក្រមុំ និងកូនកំលោះ ជាប់ខ្លួននៅក្នុងក្រុងព្រះសីហនុ ស្របពេលដែលពិធិអាពាហ៍ពិពាហ៍មិនអាចរំសាយចោល និងមិនអាចលើកពេលបានផងនោះ មេបាទាំងសងខាងក៏សម្រេចចិត្តរៀបការជាលក្ខណ:ឧបកិច្ច ជាការបញ្ចប់ពិធីជំនួសតាមកូនក្រមុំ និងកូនកំលោះ ស្របតាមទំនឹមទំនៀមខ្មែរដើម្បីកុំឲ្យខុសនិងគន្លងមេបា។

មេបាទាំងសងខាង តែងខ្លួនជាកូនក្រមុំ និងកូនកំលោះ

គួររំលឹកផងដែរថា ក្រោយពីពេលដែលរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំខេត្តព្រះសីហនុ បានសម្រេចចិត្តដាក់បទបញ្ជា ដោយហាមមិនឲ្យមានលំហូរចូល និងចេញនៃជនទាំងឡាយមកក្នុងខេត្តព្រះសីហនុរួចមក ប្រជាជន និងភ្ញៀវទេសចរណ៍ទាំងអស់មិនអាចធ្វើដំណើរចូល និងចេញទៅក្រៅបានទេ ដោយផ្អែកលើស្ថានភាពចម្បងគឺការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងសហគមន៍ ២០កុម្ភ:៕

លិខិតផ្អាកការធ្វើដំណើរចេញចូលខេត្តព្រះសីហនុជាបណ្តោះអាសន្ន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]