ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ តារាចម្រៀង ឃុំ ប៉ុណ្ណាដែត បានចេញមុខបង្ហាញពីរូបភាពពីរសន្លឹកនៃការជួបជុំរបស់ លោកស្រី កែវ ចាន់និមល ដែលត្រូវបានគេមកបង្ហោះបន្ត ដោយមិនបានផ្តល់ពីព័ត៌មានច្បាស់លាស់ ធ្វើឲ្យមានការយល់ច្រឡំពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមផងដែរ។
ដោយឡែក តារាប្រុសរូបនេះបានធ្វើរៀបរាប់អំពីរូបភាពពីរសន្លឹកនៃការជួបជុំ របស់លោកស្រី កែវ ចាន់និមល ដែលតាមការពិតនេះរូបទាំងពីរ មានរូបមួយបង្ហោះតាំងពីឆ្នាំ២០២០និង មួយទៀតក្នុងពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២១ឯណោះ ដូច្នេះមិនមែនដូចការយល់ច្រឡំថារូបនេះទើបនឹងថតថ្មីៗនោះទេ។ យ៉ាងណាមិញ លោក ឃុំ ប៉ុណ្ណាដែត បានសរសេរបញ្ជាក់យ៉ាងលម្អិតនិង ក្បោះក្បាយអំពីរូបភាពទាំងពីរខាងក្រោម៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចំណែកមហាជនក៏សម្តែងការគាំទ្រនូវការបកស្រាយយ៉ាងលម្អិតនេះ របស់តារាប្រុសរូបនេះផងដែរ ដោយក្នុងបំណងកុំឲ្យមានការចលាចលកើតមានឡើង ដោយសារការភ័នច្រឡំ ដូច្នេះសូមប្រជាជនទាំងអស់ ជ្រាបនូវព័ត៍មាននេះនិង សូមថែរក្សាខ្លួនឲ្យជៀសឆ្ងាយពីជំងឺនេះផង៕
សូមចូលទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]