ភ្នំពេញ: យោងតាមលិខិតលេខ០១១/២១ ក.ប/ ស.ជ.ណ ខ.ល របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ; បានចេញសេចក្តីជូនដំណឺងជាបន្ទាន់មួយ ជូនដល់គ្រឹះស្ថានអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវ: ស្ថិតនៅក្នុងខេត្តបីរួមមាន ខេត្តព្រៃវែង កំពង់ចាម និងខេត្តកោះកុង ឲ្យផ្អាកសកម្មភាពបង្រៀនផ្ទាល់របស់ខ្លួន ដោយបែរមកជាការបង្រៀនតាមរយៈអនឡាញវិញ ដើម្បីជាផ្នែកមួយក្នុងការចូលរួមចំណែកនៅក្នុងយុទ្ធនាការទប់ស្កាត់ ការឆ្លងរីករាលដាលជាសហគមន៍នៃជំងឺរាលត្បាតកូរីដ១៩។

សេចក្តីជូនដំណឹងរបស់ក្រសួងការងារ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួររំលឹកផងដែរថា ក្រោយផ្ទុះករណីឆ្លងក្នុងសហគមន៍កាលពីថ្ងៃទី២០ កុម្ភ: ឆ្នាំ២០២១ កន្លងមក ចំនួននៃអ្នកឆ្លងថ្មីនៅកម្ពុជាបានកើនឡើងជាលំដាប់ រហូតធ្វើឲ្យរាជរដ្ឋាភិបាលសម្រេចដាក់ចេញនូវរាល់បទបញ្ជា​ និងផែនការនានា ក្នុងគោលដៅទប់ស្កាត់ឲ្យខាត តែបាននូវវត្តមានរបស់ជំងឺដ៏កាចសាហាវកូវីដ១៩នេះ នៅក្នុងប្រទេសកម្ពុជា៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]