ភ្នំពេញ​៖ ក្រោយពីមានការរីករាលដាលសារជាថ្មីនៃមេរោគដ៏រាំរ៉ៃ Covid-19 ដោយមានការប៉ះពាល់ជាខ្លាំងទៅលើវិស័យសេដ្ឋកិច្ច ទេសចរណ៍ ការងារ ក៏ដូចជាការសិក្សា-ល-។ ជាពិសេសនៅតំបន់នៃប៉ែកអ៊ឺរ៉ុប ទទួលរងការប៉ះពាល់ជាមួយនឹងកំណើនកើនឡើងខ្លាំងនៃការឆ្លងពីមួយថ្ងៃទៅមួយថ្ងៃ។

ដោយមានការយកចិត្តទុកដាក់ក៏ដូចជាការចូលរួមជាចំណែកមួយទៅដល់សង្គម ក្រុមហ៊ុនស្មាតហ្វូន vivo ប្រចាំប្រទេសកម្ពុជា ក៏ដូចជាសមាជិកនៃក្រុមគ្រួសារ vivo កាលពីថ្ងៃទី06 មីនា ឆ្នាំ2021 បានធ្វើការផ្តល់ជូនម៉ាស់ទៅកាន់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវនៅឯតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញចំនួន 20,000 ម៉ាស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ក្រុមហ៊ុនស្មាតហ្វូន vivo ចែកម៉ាស់ទៅកាន់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញចំនួន 20,000 ម៉ាស់

សកម្មភាពនេះដែរក្រុមការងារបុគ្គលិក vivo នឹងធ្វើការបន្តចែកជូនម៉ាស់ដល់ប្រជាពលរដ្ឋដែរធ្វើដំណើរតាមដងផ្លូវត្រឹមថ្ងៃទី09 មីនា ឆ្នាំ2021នេះ។

  ក្រុមហ៊ុនស្មាតហ្វូន vivo ចែកម៉ាស់ទៅកាន់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញចំនួន 20,000 ម៉ាស់
  ក្រុមហ៊ុនស្មាតហ្វូន vivo ចែកម៉ាស់ទៅកាន់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញចំនួន 20,000 ម៉ាស់
  ក្រុមហ៊ុនស្មាតហ្វូន vivo ចែកម៉ាស់ទៅកាន់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញចំនួន 20,000 ម៉ាស់

សូមពុកម៉ែបងប្អូន ធ្វើការប្រុងប្រយត្ន័ទាំងអស់គ្នា រាល់ការធ្វើដំណើរមិនថា ទីជិត ឬឆ្ងាយសូមពាក់ម៉ាស់ រក្សាអនាម័យ និងលាងសម្អាតដៃជាមួយទឹកអាល់កុលឲ្យបានខ្ជាប់ខ្ជួន។ រីឯចំពោះពេលស្នាក់នៅផ្ទះវិញ មុនប៉ះពាល់ឬក៏ក្រោយពីប្រើប្រាស់នៅសម្ភារៈផ្សេងៗ សូមធ្វើការលាងដៃនឹងសាប៊ូជាការគ្រប់គ្រាន់ទៅហើយក្នុងការរក្សាអនាម័យ ដើម្បីជៀសវាងការឆ្លងមេរោគ Covid-19 ព្រោះអ្វីដែរយើងនឹកស្មានមិនដល់វាអាចកើតឡើងបានគ្រប់ពេល៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]