បរទេស៖ ក្រុមហ៊ុនផលិតយន្ដហោះល្បឿនលឿនជាងសំឡេង ដែលអាចហោះហើរពីទីក្រុងញូវយ៉កទៅទីក្រុងឡុងដ៍ក្នុងរយៈពេលតែ90នាទី បានបង្ហាញពីការរចនាខាងក្នុងដ៏ប្រណីតរបស់យន្តហោះនេះ។

យោងតាម Telegraph បានឱ្យដឹងថា យន្ដហោះ S-512 Supersonic Jet របស់ក្រុមហ៊ុន Spike Aerospace នឹងមិនមានបង្អួចឡើយ ដើម្បីបង្កើនប្រសិទ្ធភាពប្រេងឥន្ធនៈ និងធ្វើឱ្យកាប៊ីនខាងក្នុងស្ងាត់ល្អ។ ផ្ទុយទៅវិញ ជញ្ជាំងខាងក្នុងនឹងត្រូវបំពាក់ដោយអេក្រង់ដ៏វែង ដែលអាចបំបែកជាទៅជាអេក្រង់តូចៗបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព

នាយកប្រតិបត្តិលោក Vik Kachoria បានឱ្យដឹងថា យន្ដហោះ Spike S-512 Supersonic Business Jet ដែលមានតម្លៃ100លានដុល្លារ គ្រោងនឹងចាប់ផ្តើមហោះហើរសាកល្បងនៅឆ្នាំ2022 ហើយចាប់ផ្តើមហោះហើរដឹកអ្នកដំណើរនៅឆ្នាំ2028។

Telegraph បាននិយាយថាយន្ដហោះ S-512 មានសមត្ថភាពដាក់អ្នកដំណើរបាន18នាក់។ គេក៏អាចប្តូរកៅអីនៅក្នុងកាប៊ីនបានផងដែរ ដែលអាចផ្លាស់ប្តូរកៅអីទៅអង្គុយជាបន្ទប់ប្រជុំ បន្ទប់គេង ឬបន្ទប់បរិភោគអាហារក៏បាន។

គួរបញ្ជាក់ផងដែរថា យន្ដហោះ S-512 Supersonic Jet នេះគឺមានល្បឿន Mach 1.6 (1975 km/h)៕

ក្រុមហ៊ុនសង្ឃឹមថានៅមួយទសវត្សរ៍ក្រោយទៀត វានឹងអាចឈានដល់ល្បឿន Mach 3.2  ដែលអាចឱ្យការហោះហើររវាងទីក្រុងឡុងដ៍និងញូវយ៉ក មកនៅក្នុងរយៈពេលក្រោម90នាទី៕

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]