ភ្នំពេញ៖ នៅថ្ងៃអង្គារ៍ ទី ០៩ ខែមីនា ឆ្នាំ ២០២១ នេះ ក្រសួងសុខាភិបាល បានប្រកាសនៅក្នុងផេកហ្វេសប៊ុកផ្លូវការឲ្យដឹងថា មានករណីវិជ្ជមានកូវីដ១៩ ថ្មី ចំនួន ៤៩ ករណី ក្នុង «ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ» និងមានអ្នកជាសះស្បើយចំនួន ២១ នាក់។
សូមបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី ០៣ ខែមីនានេះ ប្រទេសកម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១០៦០ នាក់ ដែលចំនួនអ្នកឆ្លងក្នុង «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» មានចំនួន ៥៤៩ នាក់ ក្នុងនោះ មានប្រុស ២៧៩ នាក់ និងស្រី ២៧០ នាក់ និងមានអ្នកជាសះស្បើយចំនួនសរុប ៥៣៨ នាក់ ហើយអ្នកកំពុងសម្រាកព្យាបាលចំនួន ៥២១ នាក់៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមអានសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលខាងក្រោម៖





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]