បរទេស៖ ក្រុមហ៊ុន Apple នឹងរៀបចំព្រឹត្តិការណ៍ដំបូងរបស់ខ្លួននៅឆ្នាំនេះ នៅថ្ងៃទី23 ខែមីនា នេះបើយោងតាមព័ត៌មានដែលផ្តល់ដោយកំពូលអ្នក
Kang បាននិយាយថាព្រឹត្តិការណ៍របស់ Apple នឹងត្រូវធ្វើឡើងនៅកាលបរិច្ឆេទដូចគ្នានឹងថ្ងៃបញ្ចេញស្មាតហ្វូន OnePlus 9 ដែលគ្រោងធ្វើនៅថ្ងៃអង្គារ ទី23 ខែមីនា នេះដែរ។
ដោយសារតែវិបត្តិកូវីដជុំវិញពិភពលោក ព្រឹត្តិការណ៍របស់ Apple ត្រូវបានគេរំពឹងថានឹងធ្វើឡើងតាមឌីជីថល និងផ្សាយផ្ទាល់តាមរយៈគេហទំព័រ និងឆានែលយូធ្យូបផ្លូវការរបស់ខ្លួន។ គេទាយថាពីថ្ងៃទី23 ដល់ទី30 ខែមីនា គឺជាពេលវេលាដែលក្រុមហ៊ុន Apple នឹងរៀបចំព្រឹត្តិការណ៍មួយ។ Apple ច្រើនតែរៀបចំព្រឹត្តិការណ៍នៅថ្ងៃអង្គារ ហើយត្រូវបានគេរំពឹងថានឹងរៀបចំព្រឹត្តិការណ៍មួយនៅដើមនិទាឃរដូវ ដើម្បីឱ្យស្របពេលជាមួយនឹងការបញ្ចេញកម្មវិធី App Tracking Transparency នៅក្នុងប្រព័ន្ធ iOS 14.5 ដែរ។
ព័ត៌មានលម្អិតជាផ្លូវការអំពីព្រឹត្តិការណ៍របស់ក្រុមហ៊ុន Apple នៅមិនទាន់ដឹងនៅឡើយទេ។ ទោះយ៉ាងណា គេគិតថា AirTags អាចបង្ហាញខ្លួននៅឯព្រឹត្តិការណ៍ថ្ងៃទី23 ខែមីនានេះ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]