ភ្នំពេញ: ក្រោយផ្ទុះការរីករាលដាលជាសហគមន៍ ២០ កុម្ភ: ឆ្នាំ២០២១ កន្លងមក បានធ្វើឲ្យចំនួននៃអ្នកឆ្លងសរុបនៅកម្ពុជាបានកើតឡើងពីមួយថ្ងៃទៅមួយថ្ងៃ និងបានបង្កជាក្តីបារម្ភយ៉ាងខ្លាំងជុំវិញបញ្ហានេះ ដោយប្រមុខរដ្ឋាភិបាលបានសម្រេចដាក់ចេញនូវរាល់វិធានការនានា ដើម្បីធានាបាននូវការទប់ស្កាត់នូវទំហំនៃការរីករាលដាល ជាចង្កោមនេះ កុំឲ្យមានការរីករាលដាលធំជាងនេះ។
យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ នៅក្នុងខ្សែអាត់សម្លេងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងមានប្រសាសន៍ប្រាប់ដល់ជនរួមជាតិ និងមន្រ្តី ព្រមទាំងអង្គភាពពាក់ព័ន្ធទាំងអស់អំពីករណីពិសេស ដោយថា ប្រសិនណាជាមានអ្នកជំងឺកូវីដនៅកម្ពុជាណាម្នាក់ បានស្លាប់ដោយសារតែជំងឺនេះ រាជរដ្ឋាភិបាលព្រមទាំងក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងកំណត់យកវិធីបូជាសពដោយដុត ចៀសវាងការកប់ ព្រោះងាយរក្សាទុកធាតុឲ្យដល់សាច់ញាតិ នៃបុគ្គលដែលបានស្លាប់ដោយសារតែកូវីដ១៩។
សម្តេច តេជោ នាយករដ្ឋមន្រ្តីក៏បានគូសបញ្ជាក់នៅក្នុងខ្សែអាត់សម្លេងដោយសារលើកបញ្ហានេះ មកបង្ហាញយ៉ាងដូច្នេះថា៖
គួររំលឹកផងដែលថា គិតត្រឹមថ្ងៃ ៨ ខែមីនា ឆ្នាំ២០២១ កាលពីម្សិលមិញនេះ ចំនួនសរុបនៃអ្នកឆ្លងជំងឺកូវីដ១៩នេះ នៅកម្ពុជាបានកើនឡើងរហូតដល់ទៅ១០៦០នាក់ហើយ ដែលតួលេខនេះ រាប់បញ្ចូលទាំងករណីថ្មីទាំង៤៩ បន្ថែមទៀត៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]