ភ្នំពេញ៖ ណែនាំឱ្យស្គាល់ពីកម្មវិធីប្រកួតថ្មីប្លែក ដែលមិនធ្លាប់មាននៅក្នុងប្រទេសកម្ពុជា ឈ្មោះថា « Watch Till You Drop »« មើលទាល់តែធ្លាក់ភ្នែក » នាំមកជូនដោយកម្មវិធីទូរស័ព្ទថ្មី Super App CamID ដែលជ័យលាភីពីការប្រកួតនឹងឈ្នះទឹកប្រាក់សុទ្ធ ៣,០០០ដុល្លារ សហរដ្ឋអាមេរិច។

កម្មវិធីថ្មីពី​ Super App CamID
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បេក្ខភាពចូលរួមប្រកួត តម្រូវឱ្យអង្គុយមើលរឿងក្នុងបន្ទប់មួយដែលកម្មវិធីរៀបចំឡើង ដោយគ្មានការសម្រាក ពោលគឺ អ្នកដែលអាចអង្គុយមើលរឿងបានយូរជាងគេ ដោយគោរពតាមរាល់លក្ខខណ្ឌដែលកម្មវិធីបានកំណត់ ហើយមិនបានចុចប៉ូតុងបញ្ឈប់ នឹងក្លាយជា ម្ចាស់ជ័យលាភីក្នុងការប្រកួតមួយនេះ។

កម្មវិធីថ្មីពី​ Super App CamID

ហើយចុះបញ្ហាអាហារ ទឹក និងបន្ទប់ទឹក?

កុំភ័យ! ក្រុមការងារ Super App CamID នឹងរៀបចំផ្តល់ជូនជា ខ្នើយ ភួយ ម្ហូបអាហារ ភេសជ្ជៈ និងសំភារៈដែលត្រូវការ សម្រាប់អ្នកចូលរួមរួចជាស្រេច​ ហើយសម្រាប់បញ្ហាបន្ទប់ទឹកវិញ បេក្ខជន និងបេក្ខនារី ត្រូវបានអនុញ្ញាតឱ្យចូលបន្ទប់ទឹកបាន ៦ ដងក្នុងមួយថ្ងៃ ពោលគឺ ២ ដង សម្រាប់ពេលព្រឹក ២ ដងសម្រាប់ពេលថ្ងៃ និង ២ ដងទៀត សម្រាប់ពេលល្ងាច (រាល់ការចូលបន្ទប់ទឹកម្តងៗ គឺអនុញ្ញាតឱ្យចូលត្រឹម ៥នាទីប៉ុណ្ណោះ) ។

កម្មវិធីថ្មីពី​ Super App CamID

ដើម្បីចុះឈ្មោះចូលរួមប្រកួតបាន អ្នកអាចអនុវត្តតាមវិធានការខាងក្រោម៖

1.    Download កម្មវិធី Super App CamID តាមរយៈ AppStore និង PlayStore ឬតាមរយៈ​​ Link មួយនេះ http://onelink.to/szy8yd  ឬក៏អាចស្កេន QR Code ខាងក្រោម ដើម្បី Download កម្មវិធី Super App CamID បាន។

2.    កម្មវិធីតម្រូវឱ្យអ្នកធ្វើវីដីអូខ្លី ត្រឹម៣០ វិនាទី បង្ហាញ ពីមូលហេតុអ្វី កម្មវិធីត្រូវជ្រើសយកអ្នកជាបេក្ខជន ឬបេក្ខនារីចូលរួមប្រកួត រួច Upload ចូលក្នុងកម្មវិធី Super App CamID

3.    ភ្ជាប់ជាមួយនឹងឯកសារបញ្ជាក់អត្តសញ្ញាណរបស់អ្នកដូចជា: អត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន (Passport) និងសំបុត្រកំណើត។

4.    កម្មវិធីតម្រូវឱ្យអ្នកបំពេញឯកសារ ឈ្មោះ ហត្ថលេខា យល់ព្រមលក្ខខណ្ឌនៃការប្រកួត ជាមួយនឹងឯកសារបញ្ជាក់ស្ថានភាពសុខភាពរបស់អ្នក ឈ្មោះ និង អាសយដ្ឋានគ្លីនិច ឬមន្ទីរពេទ្យដែលអ្នកពិនិត្យ។

Super App CamID

ប្រញាប់ឡើង! អ្នកឈ្នះអាចជារូបអ្នកណា៎ បើកទទួលពាក្យប្រកួតពីថ្ងៃនេះ ដល់ថ្ងៃព្រហស្បត៍ ទី១១ ខែមីនា ឆ្នាំ២០២១។

សម្រាប់ព័ត៌មានបន្ថែម អ្នកអាចសាកសួរក្នុងទំព័រ​ហ្វេសប៊ុកផ្លូវការរបស់ CamID https://www.facebook.com/camidkh

កម្មវិធីថ្មីពី​ Super App CamID
កម្មវិធីថ្មីពី​ Super App CamID

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]