ថៃ៖ Tangmo Nida Phatchawiraphong គឺជាតារាសម្ដែងស្រីម្នាក់ដែលមានឈ្មោះបោះសំលេងក្នុងវិស័យសិល្ប:ក្នុងប្រទេសថៃផងដែរ បន្ទាប់ពីបាត់មុខមួយរយ:ពីរសិល្ប: ធ្វើឱ្យមហាជនអ្នកគាំទ្រ មានចម្ងល់និងមានការព្រួយបារម្ភចំពោះនាងជាខ្លាំង ។
គួរបញ្ជាក់ផងដែលថា កាលពីរពេលថ្មីៗកន្លងទៅនេះ Tangmo Nida បានបើកបេះដូងចេញមកធ្វើការសម្ភាសន៍ជាមួយAnna TV Pool ក្នុងកម្មវិធី Spicy Fun Entertainment នៅលើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍លេខ៨ បកស្រាយពីមូលហេតុដែលនាងបានបាត់មុខពីសិល្ប:។ Tangmo Nida បានរៀបរាប់ថា នាងធ្លាប់បានវះកាត់កែមុខមាត់ តែកែខុសបច្ចេកទេសបានធ្វើអោយចង្ការបស់នាងមានបញ្ហា និងមានទម្រង់មិនស្រស់ស្អាតដូចជាអ្វីដែលនាងចង់បាន។ទាំងនេះហើយជាមូលហេតុដែលធ្វើអោយនាងមិនអាចទទួល ការងារសម្ដែង ហើយឥឡូវនេះនាងថែមទាំងមានបញ្ហាជាច្រើន មានទាំងជម្ងឺ និងការបាក់ទឹកចិត្តទៀតផង។
ក្នុងនោះផងដែរពិធីករដែលជាអ្នកសម្ភាសន៍ បានសួរទៅកាន់នាងថា តើការចាយវាយសម្រាប់ខ្លួនឯងយ៉ាងមិចដែរក្នុងរយពេល១ឆ្នាំ ដែលនាងមិនបានទទួលចំណូលពីរសិល្ប:របស់នាង?Tangmo Nida ប្រាប់ថា នាងបានចាយលុយដែលនៅសល់ពីមុនរបស់នាង និងលុយគ្រួសាររបស់នាងផ្ដល់ឱ្យខ្លះ។ បន្ទាប់មកគេសួរអំពីជំងឺបាក់ទឹកចិត្តរបស់នាង ពេលនោះTangmo Nida បាននិយាយថា នាងអាចគ្រប់គ្រងបាន ព្រោះមានមនុស្សជាច្រើនចាំលើកទឹកចិត្តនាងនិងបានផ្ដល់ជាយោបល់អំពីរជំងឺមួយនេះថាត្រូវប្រើប្រាស់រយពេល និងអ្នកខ្លះបានជូនពរឱ្យឆាប់ជាពីជម្ងឺ។ ហើយសម្រាប់ការសម្ដែងបន្តរទៀតអ្នកដឹកនាំថាហ្នឹងទទួលយកសម្ដែងវិញលុះត្រាតែនាងមានអាការៈធូរស្បើយ និងប្រសើរជាងនេះសិន៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]