កម្សាន្ត៖ សម្រាប់ក្រុមតារាក្រុម K-pop មួយចំនួនធំក៏ជោគជ័យ ហើយមួយចំនួនទៀតក៏មិនទទួលបានជោគជ័យឬអ្វីដែលពួកគេចង់បាន។ ខណៈក្រុមតារាចម្រៀងស្រីទាំង១០ នេះ មានសក្តានុពលមិនធម្មតា តែយ៉ាងណាក្រុមរបស់ពួកគេទាំងនោះ គឺត្រូវរំលាយចោល។

ខាងក្រោមនេះ គឺជាក្រុមតារាចម្រៀងកូរ៉េស្រីទាំង១០ ក្រុមដែលបានបោះបង់ចោលក្រុមរបស់ពួកគេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. M.O.A

M.O.A គឺជាក្រុមតារាចម្រៀងស្រីដែលមានទេពកោសល្យដែលបានចាប់ផ្តើមបង្ហាញមុខនៅក្នុងឆ្នាំ២០១៤។ បើទោះជា ក្រុមហ៊ុនផលិតកម្មរបស់ពួកគេ ហាក់មានដំណើរការយឺតយ៉ាវ និង ហ្វេនៗអ្នកគាំទ្រមានក្តីសង្ឈឹមខ្លះ តែក្រុមរបស់ពួកគេបានបោះបង់ចោលក្រុមនេះ ត្រឹមតែ១៣ ខែ ក្នុងឆ្នាំ២០១៥។

M.O.A

២. DEMION

M.O.A គឺជាក្រុមតារាចម្រៀងដែលមានទេពកោសល្យដែលបានចាប់ផ្តើមបង្ហាញមុខនៅក្នុងឆ្នាំ២០១៤។ បើទោះជា ក្រុមហ៊ុនផលិតកម្មរបស់ពួកគេ ហាក់មានដំណើរការយឺតយ៉ាវ និង ហ្វេនៗអ្នកគាំទ្រមានក្តីសង្ឈឹមខ្លះ តែក្រុមរបស់ពួកគេបានបោះបង់ចោលក្រុមនេះ ត្រឹមតែ១៣ ខែ ក្នុងឆ្នាំ២០១៥។

DEMION

៣. The Ark

ក្រុម The Ark នេះត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០១៥ ជាមួយចម្រៀងដំបូងរបស់ពួកគេ The Light។ សមាជិកក្រុមនិមួយៗ មានបទពិសោធន៍ពីមុនក្នុងវិស័យកំសាន្តនេះ ដោយពួកគេបានធ្វើឱ្យហ្វេនៗទស្សនិកជន និង អ្នកគាំទ្រ មានភាពរំភើបក្តុកក្តួលជាមួយទេពកោសល្យ និង​ ការសម្តែងពោរពេញដោយវិជ្ជាជីវៈ។ ខណៈដែល មនុស្សជាច្រើនគិតថា ក្រុមនេះនឹងមានអនាគតដ៏ល្អជាមួយសមិទ្ធផលថ្មីៗ តែជាអកុសលក្រុមនេះត្រូវបានបោះបង់ចោល ក្រោយពីមេក្រុមម្នាក់បានចាកចេញពីក្រុម។

The Ark

៤. Bob Girls

បែកចេញពីផ្នែកមួយរបស់មិត្តរួមក្រុម Crayon Pop, Bob Girls បានបង្ហាញខ្លួនជាលើកដំបូងនៅខែមិថុនាឆ្នាំ ២០១៤ ហើយបានបង្ហាញពីសមត្ថភាពដ៏អស្ចាររបស់ពួកគេយ៉ាងឆាប់រហ័ស។ ប៉ុន្តែ គួរឱ្យសោកស្តាយ ក្រុមនេះត្រូវរំលាយចោល ក្នុងរយៈពេលត្រឹមតែ១០ ខែប៉ុណ្ណោះ ដោយសារតែ សមាជិកក្រុមម្នាក់ Jina ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺរលាកខួរក្បាលឬហើមខួរក្បាល។ ក្រោយមក នាងក៏បានជាសះស្បើយ តែសមាជិកក្រុមនេះ ក៏បានដើរផ្លូវរៀងខ្លួននៃអាជីពរបស់ពួកគេ។

Bob Girls

៥.  YJIG

ក្រុមតារាចម្រៀងស្រី YJIG ដែលមានសមាជិកក្រុម៤ រូប លេចរូបរាងឡើងនៅខែកញ្ញា ឆ្នាំ២០១៨។ នៅខែមេសា ឆ្នាំ២០១៩ សមាជិកក្រុម២ រូបបានចាកចេញពីក្រុម ដោយសារតែមូលហេតុផ្ទាល់ខ្លួន និង ក្រុមនេះ​ក៏មានគម្រោងបន្តជាមួយសកម្មភាពជាមួយសមាជិកដែលនៅសល់។ តែ សមាជិក២ រូបដែលនៅតស៊ូ គឺមានបញ្ហាស្រ្តេស និង ការធ្លាក់ទឹកចិត្ត ដែលឈានទៅដល់ក្រុម YJIG រំសាយចោល បានត្រឹមតែ៨​ខែ បន្ទាប់ពីលេចខ្លួនបង្ហាញមុខនៅខែឧសភា ឆ្នាំ២០១៩។

YJIG

៦. Kiss&Cry

Kiss&Cry បានចាប់ផ្តើមសម្តែងកាលពីខែមករាឆ្នាំ ២០១៤ ជាមួយនឹងបទចម្រៀងរបស់ពួកគេដែលមានឈ្មោះថា Domino Game ដែលបង្ហាញពីទេពកោសល្យមិនគួរឱ្យជឿរបស់ពួកគេនិងទទួលបានអ្នកគាំទ្រដ៏រឹងមាំ។ ពួកគេបានចេញបទចម្រៀងថ្មីមួយផ្សេងទៀតមុនពេលអ្នកចម្រៀងHaena បានចាកចេញពីក្រុមហើយក្រោយមកពួកគេបានរំសាយក្រុមនេះ នៅខែសីហាឆ្នាំ ២០១៤ គឺត្រឹមតែ៧ ខែ ប៉ុណ្ណោះ បន្ទាប់ពីការបង្ហាញខ្លួនលើកដំបូង។

Kiss&Cry

៧. LoveUs

ក្រុមតារាចម្រៀងស្រី LoveUs បានចាប់ផ្តើមសម្តែងនៅខែកក្កដា ឆ្នាំ២០១៥ ដោយសមាជិក២​រូបជាអតីតសមាជិកក្រុម Bob Girls។ ពួកគេបានបញ្ចេញនូវបទចម្រៀងពីរបទ មុនពេលការរំសាយក្រុមនេះ ក្នុងខែមករាឆ្នាំ២០១៦​ ដោយជីវិតនៃអាជីពសិល្បៈរបស់ពួកគេមានរយៈពេលត្រឹមតែ៦ខែប៉ុណ្ណោះ។ ការរំសាយក្រុមនេះ កើតឡើងយ៉ាងស្ងៀមស្ងាត់ ដោយមានហ្វេនៗអ្នកគាំទ្រជាច្រើន ក៏មានចម្ងល់ផងដែរ ថាតើមានអ្វីកើតឡើងដែលឈានដល់រំសាយក្រុមនេះ។

LoveUs

៨. VIVIDIVA 

ជាមួយសមាជិកពីររូបបានចាកចេញមុនការសម្តែង VIVIDIVA បានចាប់ផ្តើមអាជីពរបស់ពួកគេ ជាមួយសមាជិកត្រឹមតែ៥រូបប៉ុណ្ណោះ នៅខែកញ្ញា ឆ្នាំ២០១៥។ នៅខែមីនា ឆ្នាំ២០១៦ បន្ទាប់ពីក្រុមនេះ មានអាយុកាលត្រឹមតែ៦ ខែនិង បទចម្រៀងពីរបទ ក្រុមនេះត្រូវបានប្រកាសរំសាយចោល។

VIVIDIVA

៩. 1NB

1NB បានបង្ហាញវត្តមានដំបូងនៅក្នុងខែវិច្ឆិកាឆ្នាំ ២០១៧ បន្ទាប់ពីមានការផ្លាស់ជើងគ្នាមួយចំនួន និងការច្រៀងសម្តែងមុនពេល Pre-debut។​ ពួកគេបានចេញបទចម្រៀងឌីជីថលចំនួន ៤ មុនពេលរំសាយកាលពីខែមេសាឆ្នាំ ២០១៨ ខណៈពេលពួកគេទើបតែសកម្មបាន ៥ ខែ ក្រុមតារាចម្រៀងស្រីទាំងអស់នេះ បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះគំនិតប្លែកៗ និងមានអ្នក គាំទ្រយ៉ាងខ្លាំងផងដែរ។

1NB

១០.​ O My Jewel

ក្រុមតារាចម្រៀងចុងក្រោយនេះ គឺមានសមាជិក៥រូប។ O My Jewel ចាប់សម្តែងដំបូងនៅខែវិច្ឆិកា ឆ្នាំ២០១៧ និង ទទួលបានចាប់អារម្មណ៍យ៉ាងខ្លាំងដោយមានសមាជិកក្រុមម្នាក់ជាជនជាតិរុស្ស៊ីកាត់អ៊ីស្រាអែល។ សមាជិក Krystal បានចាកចេញពីក្រុមនេះ ១ខែ បន្ទាប់ពីមានបញ្ហាសុខភាព ហើយក្រុមនេះក៏ត្រូវបានរំសាយនៅដើមខែមេសា ឆ្នាំ២០១៨៕

O My Jewel

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]