បរទេស៖ កាលពី2ខែមុននេះ ក្រុមហ៊ុន Samsung បានរៀបចំព្រឹត្តិការណ៍ Unpacked ដើម្បីប្រកាសអំពី Galaxy S21 ហើយឥឡូវ​នេះក្រុមហ៊ុនបានប្រកាសព្រឹត្តិការណ៍មួយទៀតដែលខ្លួនគ្រោងនឹងធ្វើនៅថ្ងៃទី17 ខែមីនាវេលាម៉ោង 10:00 AM ET (ត្រូវនឹងម៉ោង 10:00 យប់នៅកម្ពុជា)។

Tweet
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តើ Samsung នឹងដាក់អ្វីថ្មីនៅក្នុងព្រឹត្តិការណ៍នេះ? Samsung មិនបាននិយាយអំពីទូរសព្ទដែលបត់អេក្រង់បាននោះទេ នៅក្នុងព្រឹត្តិការណ៍ Unpacked កាលពីខែមករា ដូច្នេះ Samsung ប្រហែលជាអាចដាក់បង្ហាញវាក្នុងព្រឹត្តិការណ៍ក្រោយនេះក៏ថាបាន។ លទ្ធភាពមួយទៀតគឺថា យើងអាចមើលឃើញជាលើកដំបូងអំពី Exynos-powered Windows 10 PC របស់ក្រុមហ៊ុន Samsung ដែលដើរដោយ AMD GPU។ ទោះយ៉ាងណាក៏ដោយ ប្រសិនបើការលេចធ្លាយថ្មីៗនេះគឺជាការពិតនោះ អ៊ីចឹងស្មាតហ្វូន mid-range របស់ Samsung ដូចជាស៊េរី Galaxy A ទីបំផុតនឹងអាចទទួលបានការណែនាំជាផ្លូវការនៅព្រឹត្តិការណ៍នោះផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]