តាម​ការ​ពិត​ទៅ​ចំណីអាហារ​ដែល​ស្ត្រី​ញ៉ាំ​រាល់ថ្ងៃ ក៏​ពាក់ព័ន្ធ​ទៅ​នឹង​តំបន់​ទ្វារមាស​ដែរ វា​មាន​ន័យ​ថា ប្រសិនបើ​យើង​ជ្រើសរើស​ញ៉ាំ​អាហារ​មិន​បាន​ត្រឹមត្រូវ​ ទ្វារមាស​ក៏​គ្មាន​សុខភាព​ល្អ​ដូចគ្នា​។ នេះ​ជា​ការ​លើក​ឡើង​របស់​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត។

វេជ្ជបណ្ឌិត​ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ បញ្ជាក់​ទៀត​ថា សម្រាប់​ពពួក​ចំណី​ដែល​ផ្ដល់​ផល​រំខាន​មាន​ទាំង Fast food ពពួក​អាហារ​ផ្អាប់ ហឹរ និង​ភេសជ្ជៈ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១- Fast food

ស្ត្រី​ដែល​ញ៉ាំ​អាហារ​ខ្លាញ់​មាន​ផ្ទុក​កាឡូរី​ច្រើន ជាតិ​វីតាមីន​ប្រាកដជា​ចុះ​ទាប​ដែរ​។ ព្រោះតែ​បែប​នេះ​ហើយ​ទើប​ពពួក​អាហារ Fast Food អាច​បង្កើន​អត្រា​កើត​បាក់តេរី​នៅ​ក្នុង​ទ្វារមាស ដែល​ធ្វើ​ឲ្យ​យើង​ងាយ​ធ្លាក់​ស រួម​ជាមួយ​ក្លិន​មិនល្អ និង​ការ​រមាស់​ទៀត​ផង។

២- កាហ្វេ

ចំពោះ​ភេសជ្ជៈ​ប្រភេទ​នេះ​វិញ​ក៏​មិន​ល្អ​ចំពោះ​សុខភាព​ទ្វារមាស​ដែរ ព្រោះ​ពេល​ផឹក​កាហ្វេ​ធ្វើឲ្យ​បាត់បង់​ជាតិ​ទឹក​ច្រើន​ក្នុង​រាងកាយ ហើយ​ទ្វារមាស​នឹង​ស្ងួត​ដោយសារ​​ជាតិ​ទឹកក្នុង​ខ្លួនមានតិច។

៣- អាហារ​ផ្អែម​ៗ

ការ​ញ៉ាំ​អាហារ​មាន​មាន​ស្ករ​ខ្ពស់ អាច​បង្កើន​ហានិភ័យ​នៃ​ការ​ឆ្លង​ជំងឺ​ផ្សិត។ អាហារ​ផ្អែម​ៗ​ពេក​មិន​អាច​ឲ្យ​រាងកាយ​ស្រូប​យក​សារជាតិ​ទាំង​នោះ​ចូល​ចូល​ទៅ​ក្នុង​ចរន្ត​ឈាម​អស់ និង​ជ្រាប​ទៅ​តំបន់​ទ្វារមាស ហើយ​មេរោគ​ផ្សិត​ចូលចិត្ត​បង្ក នៅ​ពេល​រាងកាយ​យើង​មាន​សំណើម។ ដូច្នេះ​ប្រសិនបើ​យើង​ស្ថិត​ក្នុង​បរិស្ថាន​ក្ដៅ បូក​រួម​សម្លៀកបំពាក់​សើម​ទៀត​នោះ អាច​បង្កើន​ហានិភ័យ​នៃ​ការ​ឆ្លង​មេរោគ​ផ្សិត​ទៅ​កាន់​ទ្វារមាស​យ៉ាង​ងាយ។

៤- ខ្ទឹម​បារាំង

អាហារ​ចម្អិន​ពី​ខ្ទឹម​បារាំង​មិន​ត្រឹម​បណ្ដាល​ឲ្យ​មាន​ខ្យល់​ដក​ដង្ហើម​មិន​ល្អ​នោះ​ទេ ថែម​ទាំង​នាំ​បញ្ហា​ក្លិន​ទ្វារមាស​មិន​ប្រក្រតី​ទៀត​ផង។ ញ៉ាំ​ខ្ទឹម​បារាំង​ច្រើន​ អាច​នាំ​ឲ្យ​ទឹកនោម​បញ្ចេញ​ក្លិន​មិន​ល្អ​ដូច​គ្នា។

៥- ភេសជ្ជៈ​មាន​ជាតិ​អាល់កុល

ភេសជ្ជៈ​នេះ​នាំ​ឲ្យ​ស្ត្រី​ស្ងួត​ទ្វារមាស ហើយ​បើ​មិន​ព្រម​កាត់បន្ថយ​អាច​បណ្ដាល​ឲ្យ​កាន់តែ​រ៉ាំរ៉ៃ។ ជាតិ​អាល់កុល​ធ្វើឲ្យ​រាងកាយ​ស្ងួត​ហួតហែង ហើយ​បរិមាណ​ទឹក​រំអិល​ក៏​កាន់តែ​តិច​ទៅ​ៗ។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]