ខេត្តត្បូងឃ្មុំ ៖ ពិតណាស់ ក្នុងពេលបច្ចុប្បន្ន ស្ថានភាពការរីករាលដាល នៃជំងឺកូវីដ១៩ ក្នុងប្រទេសកម្ពុជា មានសភាពច្របូកច្របូល ចាប់តាំងពី <ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ> រួចមក។

ទន្ទឹមនឹងនេះ ប្រសិនបើងាកទៅ ខេត្តត្បូងឃ្មុំ ស្រុកអូររាំងឪ ឯណោះវិញ ក៏បានចាត់ចែងស្វែងរក កន្លែងដែលសាកសម និងស្របតាម ការណែនាំ របស់ក្រសួងសុខាភិបាល ផងដែរ។  ម៉្យាងវិញទៀត កាលពីម្សិលមិញ ថ្ងៃទី ០៩ មីនា ឆ្នាំ ២០២១ នេះ លើផេកផ្លូវការរបស់ រដ្ឋបាលស្រុកអូររាំងឪ បានបង្ហោះទិដ្ឋភាពក្នុងទីតាំងដែលត្រៀមធ្វើចត្តាឡីស័ក តែបែរជាត្រូវបងប្អូនមួយចំនួនធំ បង្ហាញអារម្មណ៍ថា ពិតជាព្រឺព្រួច និងខ្លាចអមនុស្សខ្លាំងណាស់ ដោយសារតែ អគារនោះ មើលទៅហាក់បីដូចជា ជាអគារទុកចោល គ្មានអ្នកមើលថែទាំរក្សា មិនត្រឹមតែប៉ុណ្ណោះ ថែមទាំំង មានព្រៃស្តុកថែមទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា គ្រាន់តែឃើញ ប្រជាពលរដ្ឋផ្អើលបែបនេះភ្លាម រដ្ឋបាលស្រុកអូររាំងឪ បានចេញលិខិតបំភ្លឺ ថា ទីតាំងនោះ មិនបានកំណត់ធ្វើជា ទីតាំងចត្តាឡីស័កឡើយ។ ជាមួយគ្នានេះ រដ្ឋបាលស្រុក ក៏បានបន្ថែមថា ការចុះទៅផ្តិតរូបភាពនោះ គ្រាន់តែជា ការចុះទៅមើលដោយផ្ទាល់ ថាតើត្រូវទីតាំងនោះសមរម្យឫទេ ក្នុងការធ្វើជាទីតាំងចត្តាឡីស័ក៕

បើចង់ដឹងឲ្យកាន់តែច្បាស់នោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]