ភ្នំពេញ៖ ខុសពីបណ្ដាភោជនីយដ្ឋានភាគច្រើន គេចាប់អារម្មណ៍ថា ភោជនីយដ្ឋាននៅកណ្ដាលភ្នំពេញមួយ ដែលមានឈ្មោះថា «សំបុក» មានទីតាំងស្ថិតនៅកែងស្ដុបវត្តឧណ្ណាលោម ជាប់មាត់ទន្លេ មិនត្រឹមតែផ្ដោតលើមុខម្ហូបពិសេសៗ ដែលបណ្ដាហាងមួយចំនួនមិនមានប៉ុណ្ណោះទេ តែក៏ផ្ដោតលើប្រយោជន៍ស្ត្រីជាធំផងដែរ។

ភោជនីយដ្ឋាន «សំបុក»
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភោជនីយដ្ឋានមួយនេះ ទាំងដេគ័រហាង ទាំងដេគ័រម្ហូប គឺយកគំនិតស្ត្រីជាបុគ្គលិកជាធំ ខណៈដែលក្នុងហាងទាំងមូល ក៏យកតែបុគ្គលិកជាស្ត្រី ហើយឱ្យស្ត្រីទាំងនោះរួមគ្នាបង្កើតគំនិតថ្មី ទាំងមុខអាហារ ការរៀបចំហាង ដោយការរួមគ្នារបស់ស្ត្រីទាំងនោះកំពុងធ្វើឱ្យហាងទាំងមូល មានការទទួលស្គាល់ត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ។

ភោជនីយដ្ឋាន «សំបុក»
ភោជនីយដ្ឋាន «សំបុក»

អ្នកស្រី សុខ គីមសាន ជាចុងភៅម្នាក់ប្រចាំហាង «សំបុក» បានអះអាងថា ការរៀបចំរបស់ហាងនេះ ថ្វីដ្បិតតែមើលទៅមានភាពទាក់ទាញ ដែលគួរតែជាស្នាដៃរបស់អ្នកជំនាញក្រៅស្រុក ប៉ុន្តែការពិតគឺជាការច្នៃប្រឌិតឡើងដោយអ្នកជំនាញជាកូនខ្មែរ ហើយច្នៃដោយយកគំនិតជារួមរបស់ស្ត្រីប៉ុណ្ណោះ។ ជាមួយនឹងគំនិតច្នៃប្រឌិតនេះហើយ ទើបធ្វើឱ្យបរិយាកាសហាងមើលទៅទន់ភ្លន់ និងទាក់ភ្នែក សូម្បីតែមុខម្ហូបក៏មើលទៅទន់ភ្លន់ដែរ។

ចុងភៅរបស់ភោជនីយដ្ឋាន «សំបុក»
ការដេគ័រភោជនីយដ្ឋាន «សំបុក»

អ្នកស្រីបន្តទៀតថា បណ្ដាភោជនីយដ្ឋានធំៗភាគច្រើន ច្រើនតែមានមេចុងភៅគឺជាបុរស ឬអាចជាជនបរទេស ប៉ុន្តែសម្រាប់ «សំបុក» គឺបង្កើតឡើងដើម្បីស្ត្រីសុទ្ធសាធ ដោយនៅក្នុងហាងគឺមានតែស្ត្រីជាចុងភៅ ហើយបុគ្គលិកដទៃទៀត សូម្បីតែបុគ្គលិករត់តុក៏ជាស្ត្រី ដើម្បីឱ្យស្ត្រីមានឱកាសទទួលបានការងារកាន់តែច្រើន និងអាចបញ្ចេញគំនិតលើផ្នែកដែលខ្លួនទទួលខុសត្រូវ។ អ្នកស្រីថា បើទោះជាមានការរំខានដោយជម្ងឺកូវីត១៩ តែរយៈពេលប្រមាណ២ខែ ចាប់តាំងពីហាងមួយនេះបានបើកដំណើរការ គឺមិនមានថ្ងៃណាដែលហាងត្រូវបានបិទទ្វារ ឬក៏ផ្អាកដំណើរការនោះទេ គឺមានភ្ញៀវចេញចូលជាប្រចាំ ដោយសារតែទីតាំង និងការរៀបចំមុខម្ហូបយ៉ាងល្អឥតខ្ចោះតម្រូវអតិថិជន។

ចុងភៅជាស្រ្តីរបស់ភោជនីយដ្ឋាន «សំបុក»

ជាក់ស្តែងអាហារដែលល្បីប្រចាំហាងនេះគឺ «ពងត្រី Beluga Caviar» ដែលត្រូវបានដាក់នៅលើមុខម្ហូបនីមួយៗ ដែលនេះគឺជារូបមន្តថ្មី ដែលអាហារបែបនេះគឺមានតែនៅហាងមួយចំនួននៅក្នុងប្រទេសបារាំងប៉ុណ្ណោះ។

អ្នកស្រីឧទាហរណ៍ថា បបរមាន់ ឬបបរត្រីមួយចាន គឺមានតម្លៃត្រឹមតែមួយចាន៥ដុល្លារប៉ុណ្ណោះ ប៉ុន្តែនៅពេលបន្ថែមដាក់ពងត្រីកម្រ Beluga Caviar គឺនឹងមានតម្លៃមួយចានដល់ ៣៩ដុល្លារ តែនៅតែមានអ្នកនិយមទទួលទាន ដោយសារតែភ្ញៀវចង់ភ្លក់ពងត្រីដ៏កម្ររបស់ពិភពលោកមួយប្រភេទនេះ។

អ្នកស្រី ប៉ុល គីមសាន ដែលជាមេចុងភៅប្រចាំហាងមួយរូបទៀត បានថ្លែងបញ្ជាក់ថា បណ្ដាភ្ញៀវដែលចេញចូលនៅក្នុងពេលនេះ គឺជាជនជាតិខ្មែរច្រើនជាងបរទេស ហើយបណ្ដាភ្ញៀវទាំងនោះនិយមទទួលទានស្ទើរគ្រប់ប្រភេទអាហារ ដោយសារតែអាហារ និងភេសជ្ជៈដែលត្រូវបានរៀបចំឡើងប្រចាំហាង គឺសុទ្ធតែមានការប្រឹតព្រៀងទាំងរសជាតិ និងសោភណ្ឌភាព។

អ្នកស្រីថា បណ្ដាភ្ញៀវភាគច្រើនដែលមកគាំទ្រហាង គឺមកគាំទ្រស្នាដៃស្ត្រី និងជួយលើកទឹកចិត្តស្ត្រី ដែលកំពុងបម្រើការនៅក្នុងហាងនេះតែម្ដង ដើម្បីឱ្យដឹងថាស្ត្រីនៅកម្ពុជាក៏មានសមត្ថភាពអាចធ្វើអោយភោជនីយដ្ឋានមួយឱ្យក្លាយជាភោជនីយដ្ឋានដែលមានស្ដង់ដារអន្តរជាតិផងដែរ។ 

បុគ្គលិកជាស្រ្តីនៅភោជនីយដ្ឋាន «សំបុក»
បុគ្គលិកជាស្រ្តីនៅភោជនីយដ្ឋាន «សំបុក»
បុគ្គលិកជាស្រ្តីនៅភោជនីយដ្ឋាន «សំបុក»
ទីតាំងភោជនីយដ្ឋាន «សំបុក»

ហាងនេះក៏មានទទួលរៀបចំកម្មវិធីខួបកំណើត និងពិធីទទួលទានអាហារផ្សេងៗផងដែរ ដោយសារមានបន្ទប់ VIP ជាច្រើនបន្ទប់ និងធំទូលាយផងដែរ។  

បញ្ជាក់៖ ភោជនីយដ្ឋាន «សំបុក» មានទីតាំងស្ថិតនៅ កែងស្ដុបវត្តឧណ្ណាលោម ជាប់មាត់ទន្លេ។
ឬលោកអ្នកអាចទំនាក់ទំនងមកកាន់លេខទូរស័ព្ទ 093 575 157៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]