ភ្នំពេញ៖ បន្ទាប់ពីបានរកឃើញអ្នកជំងឺម្នាក់ដែលមានផ្ទុកវីរុសកូវីដ១៩ និងក្រោយពេលដែលក្រុមគ្រូពេទ្យជំនាញបានធ្វើការពិនិត្យសំណាករបស់អ្នកដែលពាក់ព័ន្ធ និងអ្នកជំងឺមួយចំនួនហើយនោះ ក៏បានរកឃើញទីតាំងដែលជាប់ពាក់ព័ន្ធជាមួយនិងអ្នកជំងឺជាបន្តបន្ទាប់ ដោយក្នុងនោះក្រុមជំនាញ បានរកឃើញថា មានហាងកាហ្វេមួយកន្លែងឈ្មោះថា The Corner Cafe ក៏ជាមុខសញ្ញាមួយផងដែរ។
យ៉ាងណាមិញ កាលពីថ្មីៗនេះ យោងតាមគេហទំព័រផេកផ្លូវការរបស់អជ្ញាធរស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យ បានអំពាវនាវដល់អ្នកដែលពាក់ព័ន្ធទាំងអស់ដោយបានសរសេរយ៉ាងដូច្នេះថា:
ក្រោយពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេតេជោ នៃនាយកដ្ឋានជំងឺឆ្លងក្រសួងសុខាភិបាល បានចុះមកពិនិត្យ និងយកសំណាកជាលើកទី១ ដល់ប្រជាពលរដ្ឋ មានការប៉ះពាល់មកហូបកាហ្វេ ស្ថិតនៅទីតាំងកាហ្វេ The Corner Cafe’ ផ្លូវចូលសង្កាត់ស្ទឹងមានជ័យទី១ ជាលទ្ធផល : ពិនិត្យ និងយកសំណាកបានចំនួន ១៧ នាក់ ស្រី ៤ នាក់ក្រោយពីបានពិនិត្យនិងយកសំណាករួចសព្វគ្រប់ក្រុមគ្រូពេទ្យបានសម្រេច ឲ្យពួកគាត់ធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួន និង អ្នកដែលមិនទាន់បានពិនិត្យ និងយកសំណាក អញ្ជើញទៅពិនិត្យបន្ទាន់ នៅ មណ្ឌលសុខភាព៕
គួររំលឹកផងដែរថា បុគ្គលដែលវិជ្ជមានកូវីដ១៩នោះ ធ្លាប់បានទៅទទួលទានកាហ្វេនៅទីតាំងហាងដែលមានឈ្មោះថា The Corner Cafe នៅក្នុងកំឡុងពីថ្ងៃទី៥-៦ ខែមីនា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]