បរទេស៖ នៅក្នុងបទសម្ភាសន៍ជាមួយ Vogue កាលពីថ្ងៃទី ៩ ខែមីនា តារាចម្រៀង Selena Gomez បានបញ្ជាក់ថានាងនឹងបញ្ឈប់អាជីពចម្រៀងរបស់នាងបន្ទាប់ពីចេញអាល់ប៊ុមចុងក្រោយ ដែលការសម្រេចចិត្តមួយនេះបានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាខ្លាំង។
ក្នុងផងដែរ នាងក៏បានចែករំលែកថា វាពិបាកក្នុងធ្វើការងារ អ្វីមួយដែលខំប្រឹង នៅពេលវាមិនបានគោលដៅ ដូចអ្វីមិនសមបំណង ដែលមានពេលខ្លះធ្វើឲ្យរូបនាងមានអារម្មណ៍បែបនេះ ដោយ Selena បានសង្កត់លើកឡើងថា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទោះយ៉ាងណា តារាស្រីវ័យ ២៨ ឆ្នាំរូបនេះ បានបង្ហើបថា ការចេញអាល់ប៊ុមទី ៤ របស់នាង នាពេលខាងមុខនឹងមានភាពខុសគ្នានិងមិនធ្លាប់មានពីមុនមក។ អតីតតារា Disney រូបនេះ បានបន្ថែមថា នាងបានខំប្រឹងយ៉ាងពិសេសបំផុត នឹងព្យាយាមឱ្យអស់ពីសមត្ថភាព នៅក្នុងអាល់ប៊ុមចុងក្រោយ មុនពេលនាងនឹងលាឈប់ពីវិស័យចម្រៀង និងផ្តោតសំខាន់លើការសម្តែងខ្សែភាគយន្តវិញម្តង៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]